-
អ្នកសម្រេចក្ដី ២០:១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ក្នុងចំណោមទាហានទាំងនោះ មាន៧០០នាក់ដែលចេះប្រើដៃឆ្វេង ហើយពួកគេម្នាក់ៗអាចប្រើខ្សែដង្ហក់យ៉ាងស្ទាត់ សូម្បីតែទំហំប៉ុនសរសៃសក់ ក៏ពួកគេបាញ់ត្រូវឥតខុសដែរ។
-
-
ប្រវត្តិហេតុទី១ ១២:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ នៅគ្រាដែលដាវីឌរត់គេចខ្លួនពីស្ដេចសុល+ជាកូនគីស មានទាហានជាច្រើនបានមកជួបដាវីឌនៅក្រុងស៊ីកឡាក់+ ដើម្បីជួយគាត់ធ្វើចម្បាំង។ ពួកគេទាំងអស់សុទ្ធតែជាទាហានពូកែអង់អាច។+ ២ ពួកគេប្រដាប់ដោយធ្នូ ហើយស្ទាត់ជំនាញខាងបាញ់ព្រួញនិងប្រើខ្សែដង្ហក់ ដោយប្រើដៃឆ្វេងក៏បាន ដៃស្ដាំក៏បាន។+ ពួកគេទាំងអស់ជាបងប្អូនរបស់សុលគឺជាពួកអ្នកមកពីកុលសម្ព័ន្ធបេនយ៉ាមីន។+
-