-
ច្បាប់លេវី ៤:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ «‹ប្រសិនបើពួកជំនុំអ៊ីស្រាអែលទាំងមូលមានទោស ព្រោះធ្វើខុសដោយអចេតនា+ ហើយពួកគេ*មិនបានដឹងថាបណ្ដាជនបានធ្វើអ្វីដែលព្រះយេហូវ៉ាបានហាមឃាត់ទេ+ ១៤ តែក្រោយមក បើគេបានដឹងពីអំពើខុសឆ្គងនោះ ពួកជំនុំ*ត្រូវយកគោស្ទាវទៅខាងមុខត្រសាលជំនុំ ដើម្បីជូនជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។
-
-
ជំរឿនបណ្ដាជន ១៥:២២-២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ «‹ក្នុងករណីអ្នករាល់គ្នាធ្វើខុស ហើយមិនបានកាន់តាមបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះយេហូវ៉ាតាមរយៈម៉ូសេ ២៣ និងបង្គាប់ដែលព្រះយេហូវ៉ាបានប្រាប់ដល់ម៉ូសេ តាំងពីថ្ងៃដែលព្រះយេហូវ៉ាបានបង្គាប់អ្នករាល់គ្នារហូតដល់ជំនាន់ក្រោយៗ ២៤ ហើយបើអ្នករាល់គ្នាបានធ្វើខុសដោយអចេតនា ហើយពួកជំនុំមិនបានដឹងទេ នោះពួកជំនុំទាំងមូលត្រូវជូនគោស្ទាវមួយជាគ្រឿងបូជាដុតជាក្លិនឈ្ងុយជូនព្រះយេហូវ៉ា ព្រមជាមួយគ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាតាមការណែនាំស្ដីអំពីគ្រឿងបូជានោះ+ ថែមទាំងជូនពពែស្ទាវមួយជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងផងដែរ។+
-