-
បណ្ដាស្ដេចទី២ ១៥:២៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៩ ក្នុងរាជ្យភេកាស្ដេចស្រុកអ៊ីស្រាអែល ធីឡាតភីលីសឺ+ជាស្ដេចស្រុកអាស៊ីរីបានមកឈ្លានពានទឹកដីអ៊ីស្រាអែល។ គាត់ដណ្ដើមយកទឹកដីទាំងអស់របស់កុលសម្ព័ន្ធណែបថាលី+ ពោលគឺក្រុងអ៊ីយ៉ូន ក្រុងអេបិលបេតម៉ាអាកា+ ក្រុងយ៉ាណូអា និងក្រុងកេដេស+ ក្រុងហាសោ តំបន់គីលាត+ និងតំបន់កាលីឡេ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏បានចាប់បណ្ដាជនយកទៅធ្វើជាខ្ញុំបម្រើនៅស្រុកអាស៊ីរីទៀតផង។+
-
-
ប្រវត្តិហេតុទី១ ៥:២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ ដូច្នេះ ព្រះនៃជនជាតិអ៊ីស្រាអែល បានជំរុញចិត្តស្ដេចផូលជាស្ដេចស្រុកអាស៊ីរី+(នេះសំដៅលើស្ដេចធីលកាតភីនីសឺ)+ ឲ្យចាប់កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ យកទៅធ្វើជាឈ្លើយ។ រួចនាំពួកគេទៅតំបន់ហាឡា តំបន់ហារ៉ា តំបន់ហាបោ និងទន្លេកូសាន។+ ពួកគេក៏រស់នៅទីនោះរហូតដល់សព្វថ្ងៃ។
-
-
ប្រវត្តិហេតុទី២ ២៨:២០, ២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ធីលកាតភីនីសឺ+ជាស្ដេចស្រុកអាស៊ីរីមិនបានមកជួយស្ដេចអេហាសទេ តែបែរជាមកឈ្លានពានទឹកដីយូដា ហើយបង្កទុក្ខលំបាក+ដល់គាត់ទៅវិញ។ ២១ អេហាសបានប្រមូលយករបស់របរមានតម្លៃពីវិមានគាត់ ពីវិហារព្រះយេហូវ៉ា+ និងពីផ្ទះពួកអភិបាល ដើម្បីជូនជាអំណោយដល់ស្ដេចស្រុកអាស៊ីរី តែការធ្វើដូច្នោះគ្មានប្រយោជន៍ទេ។
-