បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ៧:៤០-៤៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤០ ហ៊ីរ៉ាម+ក៏​បាន​ធ្វើ​ចាន​ក្លាំ ប៉ែល+ និង​ចាន​គោម​ដែរ។+

      ដូច្នេះ គាត់​បាន​ធ្វើ​កិច្ចការ​ទាំង​អស់​ឲ្យ​ស្ដេច​សាឡូម៉ូន​សម្រាប់​វិហារ​របស់​ព្រះ​យេហូវ៉ា​ចប់​សព្វ​គ្រប់។ ស្នា​ដៃ​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖+ ៤១ សសរ​ពីរ​ដើម+ និង​ក្បាល​សសរ​មាន​រាង​ដូច​ចាន​ក្រឡូម ក្បាច់​ក្រឡា​អួន​លម្អ​លើ​ក្បាល​សសរ​នោះ+ ៤២ ផ្លែ​ទទឹម​៤០០+សម្រាប់​ដាក់​លើ​ក្បាច់​ក្រឡា​អួន​ទាំង​ពីរ ក្បាច់​ក្រឡា​អួន​នីមួយ​ៗ​មាន​ផ្លែ​ទទឹម​ពីរ​ជួរ ដើម្បី​លម្អ​លើ​ក្បាល​សសរ ៤៣ រទេះ​ទឹក​ចំនួន​១០+ និង​ចាន​ក្លាំ​ចំនួន​១០+ដាក់​លើ​រទេះ​ទាំង​នោះ ៤៤ អាង​ធំ+ និង​រូប​គោ​ឈ្មោល​១២​សម្រាប់​ទ្រ​អាង​នោះ ៤៥ ព្រម​ទាំង​ធុង​សម្រាប់​ដាក់​ផេះ ប៉ែល ចាន​គោម និង​របស់​របរ​ទាំង​អស់។ ហ៊ីរ៉ាម​បាន​ធ្វើ​របស់​ទាំង​នោះ​ពី​ស្ពាន់​ខាត់​យ៉ាង​ភ្លឺ ឲ្យ​ដល់​ស្ដេច​សាឡូម៉ូន​សម្រាប់​វិហារ​ព្រះ​យេហូវ៉ា។ ៤៦ ស្ដេច​បាន​ឲ្យ​គេ​ធ្វើ​របស់​របរ​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ នៅ​តំបន់​ទន្លេ​យ៉ូដាន់ ត្រង់​ចន្លោះ​សិកូត​និង​សារីថាន។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក