បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី១ ៩:២២-២៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ អស់​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​បម្រើ​ជា​អ្នក​យាម​ទ្វារ ពួក​គេ​មាន​ចំនួន​២១២​នាក់។ ពួក​គេ​រស់​នៅ​តាម​ភូមិ តាម​វង្ស​ត្រកូល​របស់​ពួក​គេ។+ ដាវីឌ និង​សាំយូអែល​ដែល​ជា​អ្នក​មើល​ធ្លុះ+ ពួក​គាត់​បាន​តែង​តាំង​ពួក​គេ​ឲ្យ​បំពេញ​មុខ​ងារ​នេះ ព្រោះ​ពួក​គេ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត។ ២៣ ពួក​គេ​និង​កូន​ចៅ​ពួក​គេ​មាន​ភារកិច្ច​មើល​ខុស​ត្រូវ​ការ​យាម​ទ្វារ​វិហារ​ព្រះ​យេហូវ៉ា+ ពោល​គឺ​ទ្វារ​ត្រសាល​របស់​ព្រះ។ ២៤ ពួក​អ្នក​យាម​ទាំង​នេះ​មាន​ភារកិច្ច​យាម​ទាំង​បួន​ទិស គឺ​ខាង​លិច ខាង​កើត ខាង​ជើង និង​ខាង​ត្បូង។+ ២៥ យូរ​ៗ​ម្ដង បង​ប្អូន​របស់​ពួក​គេ​ត្រូវ​ចេញ​ពី​ភូមិ មក​ជួយ​កិច្ចការ​របស់​ពួក​គេ​អស់​រយៈ​ពេល​៧​ថ្ងៃ។ ២៦ ឯ​មេ​ក្រុម​អ្នក​យាម​ទ្វារ មាន​បួន​នាក់ ពួក​គេ​ជា​អ្នក​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ ពួក​គេ​មក​ពី​កុលសម្ព័ន្ធ​លេវី ហើយ​មាន​ភារកិច្ច​មើល​ការ​ខុស​ត្រូវ​បន្ទប់​ផ្សេង​ៗ និង​ឃ្លាំង​វិហារ​របស់​ព្រះ។+ ២៧ នៅ​ពេល​យប់ ពួក​គេ​មាន​ភារកិច្ច​យាម​នៅ​ជុំវិញ​វិហារ​របស់​ព្រះ ហើយ​ក៏​ជា​អ្នក​កាន់​សោ​ដែរ ដើម្បី​បើក​ទ្វារ​វិហារ​រៀង​រាល់​ព្រឹក។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក