-
ច្បាប់លេវី ២១:៦-៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ អ្នករាល់គ្នាត្រូវតែបរិសុទ្ធចំពោះព្រះរបស់អ្នករាល់គ្នា+ ហើយមិនត្រូវធ្វើឲ្យនាមរបស់ព្រះនៃអ្នករាល់គ្នាអាប់ឱនឡើយ+ ព្រោះអ្នករាល់គ្នាជាអ្នកដុតគ្រឿងបូជាជូនព្រះយេហូវ៉ា ដែលជាអាហារ*របស់លោក។ ដូច្នេះ អ្នករាល់គ្នាត្រូវតែបរិសុទ្ធ។+ ៧ អ្នករាល់គ្នាមិនត្រូវរៀបការជាមួយនឹងស្ត្រីពេស្យា+ ស្ត្រីដែលបាត់បង់ភាពបរិសុទ្ធ ឬស្ត្រីប្ដីលែងឡើយ+ ព្រោះសង្ឃត្រូវតែបរិសុទ្ធនៅចំពោះព្រះ។ ៨ ឯអ្នករាល់គ្នាជាបណ្ដាជនអ៊ីស្រាអែលវិញ អ្នករាល់គ្នាត្រូវចាត់ទុកសង្ឃជាបរិសុទ្ធ+ ព្រោះគាត់ជាអ្នកជូនអាហារ*ដល់ព្រះ។ គាត់ត្រូវតែបរិសុទ្ធចំពោះអ្នករាល់គ្នា ព្រោះខ្ញុំបរិសុទ្ធ ខ្ញុំគឺយេហូវ៉ាជាអ្នកដែលញែកអ្នករាល់គ្នាជាបរិសុទ្ធ។+
-