-
អែសរ៉ា ៤:៦-៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ នៅដើមរាជ្យស្ដេចអាហាស៊ូរុស ពួកអ្នកស្រុកទាំងនោះបានសរសេរសំបុត្រចោទប្រកាន់អ្នកក្រុងយេរូសាឡិមនិងអ្នកស្រុកយូដា។ ៧ នៅគ្រាអើថាស៊ើកសេសជាស្ដេចស្រុកពើស៊ីបានគ្រប់គ្រង ប៊ីស្លាម មីតរេដាត តាបបៀល និងគ្នីគ្នារបស់ពួកគេ បានសរសេរសំបុត្រផ្ញើទៅស្ដេចអើថាស៊ើកសេស។ ពួកគេបានបកប្រែសំបុត្រនោះទៅជាភាសាអេរ៉ាម+ ដោយប្រើតួអក្សរអេរ៉ាម។*
៨ *រេហមជាមេមន្ត្រីរាជការ និងស៊ីមសាយជាអ្នកកត់ត្រាច្បាប់ បានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅស្ដេចអើថាស៊ើកសេស ក្នុងបំណងប្រឆាំងនឹងអ្នកក្រុងយេរូសាឡិម។ សំបុត្រនោះមានសេចក្ដីដូចខាងក្រោម។
-