-
អែសរ៉ា ៤:១៤, ១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ដោយសារយើងខ្ញុំបានទទួលប្រាក់ខែពីវាំង* នោះគឺមិនសមត្រឹមត្រូវឡើយ បើយើងខ្ញុំឃើញស្ដេចខាតបង់ប្រយោជន៍ ហើយបែរជាមិនអើពើទៅវិញ។ ហេតុនេះហើយបានជាយើងខ្ញុំបានផ្ញើសារនេះមកជម្រាបស្ដេចឲ្យជ្រាបអំពីរឿងនេះ។ ១៥ លោកម្ចាស់អាចឲ្យគេស្រាវជ្រាវសៀវភៅកំណត់ហេតុរបស់បុព្វបុរសលោក+ នោះលោកនឹងឃើញថាតាំងពីសម័យបុរាណ ក្រុងនេះបានបះបោរប្រឆាំងនឹងបណ្ដាស្ដេច ហើយនាំឲ្យស្ដេចទាំងនោះនិងអាណាខេត្តត្រូវអន្តរាយ ថែមទាំងបំបះបំបោរបណ្ដាជនឲ្យប្រឆាំងទៀតផង។ ម្ល៉ោះហើយបានជាក្រុងនេះបានត្រូវបំផ្លាញចោល។+
-