-
បណ្ដាស្ដេចទី១ ៨:៤៩, ៥០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៩ នោះសូមលោកស្ដាប់សេចក្ដីអធិដ្ឋាននិងពាក្យអង្វរសុំរបស់ពួកគេពីស្ថានសួគ៌ ជាទីអាស្រ័យនៅរបស់លោក+ ហើយសូមលោកជួយពួកគេផង ៥០ ហើយសូមលោកអភ័យទោសឲ្យរាស្ត្ររបស់លោកដែលបានប្រព្រឹត្តខុសនឹងលោក ថែមទាំងអភ័យទោសចំពោះការរំលងទាំងប៉ុន្មានដែលពួកគេបានប្រព្រឹត្តទាស់នឹងលោកដែរ។ លោកនឹងធ្វើឲ្យពួកអ្នកដែលចាប់ពួកគេយកទៅធ្វើជាឈ្លើយ អាណិតមេត្តាដល់ពួកគេវិញ+
-
-
អែសរ៉ា ៧:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ អែសរ៉ានេះហើយ ដែលបានធ្វើដំណើរចេញពីស្រុកបាប៊ីឡូន។ គាត់ជាអ្នកចម្លងឯកសារ ហើយមានជំនាញ*ខាងច្បាប់ម៉ូសេ+ ជាច្បាប់ដែលព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលបានផ្ដល់ឲ្យ។ រីឯអ្វីៗទាំងអស់ដែលអែសរ៉ាបានស្នើសុំ ស្ដេចបានឲ្យគាត់គ្រប់យ៉ាង ព្រោះព្រះយេហូវ៉ាជាព្រះរបស់គាត់បានជួយគាត់។
-
-
ចម្រៀងសរសើរព្រះ ១០៦:៤៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៦ លោកបណ្ដាលឲ្យមនុស្សដែលចាប់ពួកគេយកទៅជាឈ្លើយ
បែរជាមានចិត្តអាណិតអាសូរដល់ពួកគេវិញ។+
-