-
អែសរ៉ា ៣:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ នៅខែទី២ក្នុងឆ្នាំទី២ ក្រោយពីពួកគេត្រឡប់មកវិហាររបស់ព្រះពិតនៅក្រុងយេរូសាឡិមវិញ ពួកគេក៏ចាប់ផ្ដើមសាងសង់វិហារ។ ពួកគេទាំងនោះមានសេរ៉ូបាបិលជាកូនសាលធាល យេសួជាកូនយេហូសាដាកនិងបងប្អូនពួកគាត់ទាំងអស់ គឺពួកសង្ឃ ពួកលេវី និងអស់អ្នកដែលបានរួចពីឈ្លើយសឹក។+ ពួកគេក៏បានតែងតាំងពួកលេវីដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ឲ្យធ្វើជាអ្នកមើលការខុសត្រូវលើការសាងសង់វិហារព្រះយេហូវ៉ា។
-
-
ហាកាយ ១:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ដូច្នេះ ព្រះយេហូវ៉ាបានជំរុញចិត្ត+សេរ៉ូបាបិលជាកូនសាលធាល និងជាអភិបាលស្រុកយូដា+ ហើយជំរុញចិត្តយ៉ូស្វេ+ជាកូនយេហូសាដាក និងជាសម្ដេចសង្ឃ ព្រមទាំងជំរុញចិត្តបណ្ដាជនទាំងអស់ ឲ្យនាំគ្នាមក ហើយចាប់ផ្ដើមសង់វិហាររបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះរបស់ពួកគេ។+
-