-
អែសរ៉ា ២:៥៩-៦៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥៩ រីឯពួកអ្នកដែលមកពីតំបន់ថេលមេឡា តំបន់ថេលហាសា ក្រុងកេរូប តំបន់អាដាន និងតំបន់អ៊ីមមឺ ពួកគេមិនអាចបញ្ជាក់ថាវង្សត្រកូលពួកគេមានដើមកំណើតមកពីជនជាតិអ៊ីស្រាអែលទេ។ ពួកគេទាំងនោះមានដូចតទៅ៖+ ៦០ កូនចៅដេឡេយ៉ា កូនចៅថូបៀ និងកូនចៅនេកូដា ទាំងអស់មានចំនួន៦៥២នាក់។ ៦១ ពីចំណោមកូនចៅពួកសង្ឃមានដូចតទៅ៖ កូនចៅហាបាយ៉ា កូនចៅហាក់កូស+ និងកូនចៅបាស៊ីលឡាយ។ បាស៊ីលឡាយនេះបានដាក់ឈ្មោះតាមឪពុកក្មេកគាត់ ក្រោយពីបានរៀបការជាមួយនឹងកូនស្រីរបស់អ្នកស្រុកគីលាតម្នាក់ឈ្មោះបាស៊ីលឡាយ។+ ៦២ ពួកអ្នកទាំងនោះរកនាមត្រកូលពូជពង្សរបស់ខ្លួនក្នុងបញ្ជីពុំឃើញទេ។ ដូច្នេះ ពួកគេមិនអាចបម្រើជាសង្ឃបានឡើយ។+ ៦៣ អភិបាលខេត្តបានប្រាប់ពួកគេថា ពួកគេមិនអាចបរិភោគពីរបស់បរិសុទ្ធបំផុតបានទេ+ ទាល់តែមានសង្ឃម្នាក់សុំការណែនាំពីព្រះតាមរយៈយូរីមនិងធូមីម*ជាមុនសិន។+
-