-
ការបំភ្លឺច្បាប់ ៣១:១០-១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ បន្ទាប់មក ម៉ូសេបង្គាប់ពួកគេថា៖ «នៅរៀងរាល់ចុងឆ្នាំទី៧ នាគ្រាកំណត់ក្នុងឆ្នាំនៃការដោះលែង+ គឺក្នុងអំឡុងពេលបុណ្យខ្ទម*+ ១១ ពេលដែលបណ្ដាជនអ៊ីស្រាអែលទាំងអស់បង្ហាញខ្លួននៅចំពោះព្រះយេហូវ៉ា+ជាព្រះនៃអ្នករាល់គ្នា នៅកន្លែងដែលលោកជ្រើសរើស នោះអ្នករាល់គ្នាត្រូវអានក្រមច្បាប់នេះឲ្យបណ្ដាជនទាំងអស់ស្ដាប់។+ ១២ ចូរប្រមូលបណ្ដាជនទាំងអស់ឲ្យមកជួបជុំគ្នា+ គឺទាំងបុរស ទាំងស្ត្រី ទាំងកូនក្មេង និងជនបរទេសដែលរស់នៅក្នុងបណ្ដាក្រុងរបស់អ្នករាល់គ្នា ដើម្បីឲ្យពួកគេអាចស្ដាប់និងរៀនអំពីព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ហើយកោតខ្លាចលោក និងដើម្បីឲ្យពួកគេកាន់ខ្ជាប់តាមពាក្យទាំងប៉ុន្មានដែលមានក្នុងក្រមច្បាប់នេះ។
-