បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ៣៦:១៥, ១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ តែង​តែ​ព្រមាន​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត តាម​រយៈ​ពួក​អ្នក​នាំ​សារ​របស់​លោក ពី​ព្រោះ​លោក​អាណិត​មេត្តា​ដល់​រាស្ត្រ​លោក ហើយ​គិត​ដល់​វិហារ​របស់​លោក។* ១៦ ក៏​ប៉ុន្តែ ពួក​គេ​តែង​តែ​សើច​ចំអក​ឲ្យ​ពួក​អ្នក​នាំ​សារ​របស់​ព្រះ​ពិត+ ហើយ​មិន​ព្រម​ស្ដាប់​ប្រសាសន៍​របស់​លោក​ទេ។+ ពួក​គេ​ថែម​ទាំង​ប្រមាថ​មើល​ងាយ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា+ជា​ច្រើន​លើក​ច្រើន​សា រហូត​ដល់​លោក​ខឹង​នឹង​ពួក​គេ​ជា​ខ្លាំង។+ លោក​កែ​តម្រង់​ពួក​គេ​លែង​បាន​ហើយ។

  • អេសាយ ៤២:២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ តើ​នរណា​បាន​ប្រគល់​យ៉ាកុប​ទៅ​ឲ្យ​សត្រូវ​រឹប​អូស​ទ្រព្យ?

      តើ​នរណា​បាន​ប្រគល់​អ៊ីស្រាអែល​ដល់​ក្រុម​ចោរ​ប្លន់?

      គឺ​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​យើង​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទាស់​នឹង​លោក មែន​ទេ?

      នេះ​ដោយ​សារ​ពួក​គេ​មិន​ព្រម​ដើរ​តាម​ផ្លូវ​របស់​លោក

      ហើយ​ក៏​មិន​បាន​ធ្វើ​តាម​ច្បាប់*របស់​លោក​ដែរ។+

  • យេរេមា ៤០:២, ៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ បន្ទាប់​មក មេ​លើ​ពួក​អង្គរក្ស​ស្ដេច​បាន​ហៅ​យេរេមា​មក ហើយ​ប្រាប់​គាត់​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រកាស​ទុក​ជា​មុន​អំពី​សេចក្ដី​វេទនា​ទាស់​នឹង​ស្រុក​នេះ ៣ ហើយ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​កើត​ឡើង​ដូច​លោក​មាន​ប្រសាសន៍​មែន ព្រោះ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទាស់​នឹង​ព្រះ​យេហូវ៉ា ហើយ​មិន​បាន​ស្ដាប់​បង្គាប់​លោក​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ជួប​រឿង​ទាំង​នេះ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក