-
ដំណើរចាកចេញ ២៣:១០, ១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ «ក្នុងអំឡុង៦ឆ្នាំ អ្នករាល់គ្នាអាចសាបព្រោះ ហើយប្រមូលផលពីស្រែចម្ការបាន។+ ១១ ប៉ុន្តែ នៅឆ្នាំទី៧ អ្នករាល់គ្នាមិនត្រូវសាបព្រោះទេ តែត្រូវទុកឲ្យស្រែចម្ការដុះឯង។ យ៉ាងនេះ ពួកអ្នកក្រីក្រអាចបរិភោគផលពីនោះ ហើយអ្វីដែលនៅសល់ សត្វព្រៃអាចស៊ីបាន។ អ្នករាល់គ្នាក៏ត្រូវធ្វើដូច្នេះចំពោះចម្ការទំពាំងបាយជូរនិងចម្ការអូលីវរបស់អ្នកដែរ។
-
-
ច្បាប់លេវី ២៥:៤, ៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ប៉ុន្តែ នៅឆ្នាំទី៧អ្នករាល់គ្នាត្រូវទុកដីឲ្យនៅទំនេរ ព្រោះជាឆ្នាំឈប់សម្រាកជូនព្រះយេហូវ៉ា។ អ្នករាល់គ្នាមិនត្រូវសាបព្រោះឬថែទាំចម្ការទំពាំងបាយជូរឡើយ។ ៥ អ្នករាល់គ្នាមិនត្រូវច្រូតស្រូវដែលដុះឯងក្រោយពីរដូវចម្រូតទេ ហើយក៏មិនត្រូវប្រមូលផលទំពាំងបាយជូរដែលមិនបានថែទាំដែរ។ អ្នករាល់គ្នាត្រូវទុកដីនោះឲ្យនៅទំនេរ។
-