-
ប្រវត្តិហេតុទី១ ២៥:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ ដាវីឌនិងពួកអ្នកដឹកនាំកូនចៅលេវី បានចាត់ចែងកូនខ្លះរបស់អេសាភ ហេម៉ាន និងយេឌូថិន+ ឲ្យសរសើរតម្កើង*ព្រះដោយលេងពិណ ឆាប+ និងឧបករណ៍ភ្លេងមានខ្សែ។+ ពួកគេមានឈ្មោះដូចតទៅ៖ ២ ពីចំណោមកូនចៅអេសាភមាន សាកឺ យ៉ូសែប នេថានៀ និងអាសារីឡា។ ពួកគេនៅក្រោមការដឹកនាំរបស់អេសាភ ដែលប្រកាសទំនាយក្រោមការណែនាំរបស់ស្ដេច។
-