-
នេហេមា ១០:៣៥-៣៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៥ យើងនឹងយកផលដំបូងពីចម្ការ និងពីដំណាំហូបផ្លែគ្រប់ប្រភេទ មកជូនព្រះយេហូវ៉ានៅឯវិហាររបស់លោកជារៀងរាល់ឆ្នាំ។+ ៣៦ យើងក៏នឹងយកកូនប្រុសច្បងរបស់យើង កូនដំបូងពីហ្វូងគោ ហ្វូងចៀម ហ្វូងពពែ និងសត្វឯទៀត+ មកឯបណ្ដាសង្ឃដែលបម្រើនៅវិហាររបស់ព្រះ ស្របតាមការណែនាំដែលមានក្នុងច្បាប់ម៉ូសេ។+ ៣៧ យើងនឹងយកវិភាគទាន ម្សៅពីស្រូវដំបូង+ ផលដំបូងពីដើមឈើគ្រប់ប្រភេទ+ ស្រាថ្មី និងប្រេង+ មកជូនពួកសង្ឃដើម្បីដាក់ក្នុងឃ្លាំងវិហារព្រះ។+ បន្ថែមទៅទៀត យើងនឹងយក១ភាគ១០ពីផលនៃស្រែចម្ការយើងទៅជូនពួកលេវី+ ព្រោះពួកគេជាអ្នកដែលត្រូវទទួល១ភាគ១០ពីក្រុងទាំងឡាយដែលធ្វើកសិកម្ម។
-