-
បណ្ដាស្ដេចទី១ ១១:១-៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ស្ដេចសាឡូម៉ូនបានស្រឡាញ់ស្ត្រីជនជាតិដទៃជាច្រើនទៀត+ ក្រៅពីកូនស្រីរបស់ផារ៉ូ។+ ស្ត្រីទាំងនោះរួមមាន៖ ជនជាតិម៉ូអាប់+ ជនជាតិអាំម៉ូន+ ជនជាតិអេដំ ជនជាតិស៊ីដូន+ និងជនជាតិហេត។+ ២ ស្ត្រីទាំងនោះមកពីជនជាតិផ្សេងៗដែលព្រះយេហូវ៉ាបានមានប្រសាសន៍ហាមពួកអ៊ីស្រាអែលថា៖ «អ្នកមិនត្រូវរៀបការជាមួយនឹងពួកគេឡើយ ព្រោះពួកគេនឹងបំបែរចិត្តអ្នកទៅតាមព្រះរបស់ពួកគេមិនខាន»។+ ប៉ុន្តែ សាឡូម៉ូនបាននៅជិតស្និទ្ធនឹងពួកគេ ហើយស្រឡាញ់ពួកគេ។ ៣ គាត់មានភរិយាចំនួន៧០០នាក់ជាអ្នកដែលមានឋានៈខ្ពស់ ហើយមានភរិយាបន្ទាប់ចំនួន៣០០នាក់។ បន្តិចម្ដងៗស្ត្រីទាំងនោះបានបំបែរចិត្តគាត់។ ៤ កាលគាត់ចាស់ទៅ+ ភរិយាទាំងនោះបានបំបែរចិត្តគាត់ឲ្យទៅតាមព្រះដទៃ។+ ខុសពីដាវីឌជាឪពុក សាឡូម៉ូនមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ាជាព្រះរបស់គាត់ទាំងស្រុងទេ។ ៥ សាឡូម៉ូនបានកាន់តាមព្រះរបស់ជនជាតិស៊ីដូនដែលមានឈ្មោះថាព្រះនាងអាសថារ៉ូត+ ព្រមទាំងកាន់តាមព្រះមីលខម+ជាព្រះដ៏គួរឲ្យស្អប់ខ្ពើមដែលជនជាតិអាំម៉ូនគោរពបូជា។
-