-
អេសធើរ ៧:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ព្រោះនាងខ្ញុំនិងជនរួមជាតិរបស់នាងខ្ញុំ បានត្រូវប្រគល់ឲ្យគេ+បំផ្លាញចោលទាំងអស់គ្មានសល់ហើយ។+ បើគេគ្រាន់តែលក់ពួកយើងឲ្យធ្វើជាខ្ញុំបម្រើប៉ុណ្ណោះ នោះនាងខ្ញុំសុខចិត្តនៅស្ងៀម។ ប៉ុន្តែ គេចង់សម្លាប់ពួកយើងខ្ញុំទាំងអស់វិញ។ រឿងខ្លោចផ្សានេះមិនគួរកើតឡើងទេ ព្រោះនឹងនាំឲ្យស្ដេចជាម្ចាស់ខាតបង់ប្រយោជន៍ហើយ»។
-
-
អេសធើរ ៩:២៤, ២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ ព្រោះពេលមុន ហាម៉ាន+ជាកូនហាម៉ាដេថា ត្រូវជាកូនចៅអាកាក់+ និងជាសត្រូវរបស់ពួកយូដា គាត់បានរៀបគម្រោងដើម្បីបំផ្លាញពួកគេទាំងអស់។+ គាត់ចាប់ឆ្នោត*+ដើម្បីកំណត់ថ្ងៃបំផ្លាញពួកយូដា ហើយនោះបាននាំឲ្យមានភាពវឹកវរជាខ្លាំង។ ២៥ ប៉ុន្តែ នាងអេសធើរបានចូលទៅអង្វរស្ដេច ហើយស្ដេចក៏ចេញបង្គាប់មួយថា៖+ «ចូរឲ្យគម្រោងការអាក្រក់របស់ហាម៉ានដែលប្រឆាំងនឹងពួកយូដា+ ធ្លាក់ទៅលើខ្លួនគាត់វិញទៅ»។ បន្ទាប់មក គេបានព្យួរគាត់និងកូនប្រុសទាំង១០នាក់របស់គាត់នៅលើបង្គោលឈើ។+
-