-
សុភាសិត ១៤:១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ មនុស្សដែលមានប្រាជ្ញាប្រុងប្រយ័ត្នជានិច្ច ហើយមិនធ្វើអំពើអាក្រក់ឡើយ។
តែមនុស្សល្ងីល្ងើចេះតែធ្វេសប្រហែស* ថែមទាំងទុកចិត្តខ្លួនឯងហួសហេតុពេក។
-
-
ដានីយ៉ែល ៥:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ឱស្ដេចជាម្ចាស់អើយ! ព្រះដ៏ខ្ពង់ខ្ពស់បំផុតបានឲ្យអំណាចគ្រប់គ្រង ភាពឧត្តុង្គឧត្តម កិត្តិយស និងភាពរុងរឿងអស្ចារ្យ ដល់ស្ដេចនេប៊ូក្នេសាជាបិតាលោក។+
-
-
ដានីយ៉ែល ៥:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ប៉ុន្តែ បិតាលោកចាប់ផ្ដើមមានអំណួត ហើយមានចិត្តរឹងរូស ថែមទាំងប្រព្រឹត្តដោយព្រហើនទៀតផង។+ ម្ល៉ោះហើយ បិតាលោកបានត្រូវទម្លាក់ពីបល្ល័ង្ករាជ្យ ហើយលែងមានកិត្តិយសតទៅទៀត។
-
-
សាការី ៧:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ពួកគេមានចិត្តរឹងដូចពេជ្រ*+ មិនព្រមធ្វើតាមច្បាប់*និងប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ ដែលលោកបានប្រាប់ដោយឫទ្ធានុភាពរបស់លោកតាមរយៈពួកអ្នកប្រកាសទំនាយនៅជំនាន់មុនទេ។+ ហេតុនេះហើយបានជានាំឲ្យព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បញ្ចេញកំហឹងយ៉ាងខ្លាំង»។+
-