-
ចម្រៀងសរសើរព្រះ ១១៩:៧៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧៣ លោកបានបង្កើតខ្ញុំដោយដៃរបស់លោក។
សូមជួយខ្ញុំឲ្យមានការយល់ដឹងដើម្បីខ្ញុំអាចរៀនបញ្ញត្តិរបស់លោក។+
-
-
ចម្រៀងសរសើរព្រះ ១៣៩:១៣-១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ខ្ញុំសរសើរតម្កើងលោក ព្រោះលោកបានបង្កើតខ្ញុំតាមរបៀបដ៏អស្ចារ្យនិងគួរឲ្យស្ញប់ស្ញែង។+
ស្នាដៃរបស់លោកគួរឲ្យកោតស្ងើចក្រៃលែង+
ខ្ញុំដឹងរឿងនេះច្បាស់ណាស់។
១៥ ពេលដែលលោកសូនខ្ញុំនៅក្នុងទីកំបាំង
ពេលដែលខ្ញុំលូតលាស់នៅក្នុងផ្ទៃម្ដាយ
នោះឆ្អឹងរបស់ខ្ញុំមិនបានលាក់បាំងពីលោកទេ។+
១៦ ភ្នែកលោកបានឃើញខ្ញុំហើយ កាលដែលខ្ញុំមិនទាន់ចេញជារូបរាងនៅឡើយ។
លោកបានកត់អវយវៈទាំងអស់នៃរូបកាយខ្ញុំទុកក្នុងសៀវភៅរបស់លោក។
លោកថែមទាំងកត់ពេលវេលាដែលអវយវៈនីមួយៗបានលូតលាស់ផង
គឺមុនដែលសរីរាង្គណាមួយបានដុះចេញមកទៅទៀត។
-