-
យ៉ូប ៣០:២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ ព្រោះខ្ញុំដឹងថាលោកនឹងបញ្ជូនខ្ញុំទៅឯសេចក្ដីស្លាប់
គឺទៅលំនៅដែលមនុស្សគ្រប់រូបត្រូវទៅ។
-
-
អ្នកទូន្មាន ៨:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ គ្មានមនុស្សណាម្នាក់មានអំណាចគ្រប់គ្រងលើកម្លាំងជីវិត* ឬអាចឃាត់ឃាំងកម្លាំងជីវិតបានទេ។ ដូចគ្នាដែរ គ្មានអ្នកណាអាចគ្រប់គ្រងលើថ្ងៃមរណៈបានឡើយ។+ ដូចជាក្នុងអំឡុងសង្គ្រាមគ្មានអ្នកណាម្នាក់បានត្រូវអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញទេ នោះអំពើទុច្ចរិតក៏នឹងមិនអនុញ្ញាតឲ្យអ្នកដែលប្រព្រឹត្តអំពើនោះបានរួចខ្លួនដែរ។*
-
-
អ្នកទូន្មាន ៩:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ មនុស្សគ្រប់រូបមានទីបញ្ចប់ដូចគ្នា+ ទាំងមនុស្សសុចរិតនិងមនុស្សទុច្ចរិត+ ទាំងមនុស្សល្អ មនុស្សស្អាតស្អំនិងមនុស្សមិនស្អាតស្អំ ទាំងអ្នកដែលជូនគ្រឿងបូជាទាំងអ្នកដែលមិនជូនគ្រឿងបូជា។ មនុស្សល្អក៏ដូចមនុស្សដែលប្រព្រឹត្តអំពើខុសឆ្គង ហើយអ្នកដែលស្បថក៏ដូចអ្នកដែលមិនហ៊ានស្បថដែរ។
-