បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២០:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រើ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​តាម​របៀប​មិន​ត្រឹម​ត្រូវ​ទេ+ ព្រោះ​ព្រះ​យេហូវ៉ា​នឹង​មិន​លើក​លែង​ទោស​ឲ្យ​អ្នក​ដែល​ធ្វើ​ដូច្នោះ​ឡើយ។+

  • យ៉ូប ៤:១៨-២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ មើល! លោក​មិន​ទុក​ចិត្ត​អ្នក​បម្រើ​របស់​លោក​ទេ

      ហើយ​លោក​ក៏​ចាប់​កំហុស​ពួក​ទេវតា​របស់​លោក​ដែរ

      ១៩ ចុះ​ទម្រាំ​តែ​មនុស្ស​ដែល​ធ្វើ​អំពើ​ខុស​ឆ្គង ប្រៀប​ដូច​ជា​ផ្ទះ​ធ្វើ​ពី​ដី​ឥដ្ឋ​សង់​លើ​ដី+

      ហើយ​ស្រួល​កម្ទេច​ជាង​ញេច​សត្វ​ល្អិត

      នោះ​លោក​ច្បាស់​ជា​ស្រួល​ចាប់​កំហុស​ជាង​នោះ​ទៅ​ទៀត!

      ២០ នៅ​ពេល​ព្រឹក​ពួក​គេ​មាន​ជីវិត តែ​ពេល​ល្ងាច​ពួក​គេ​បាន​ត្រូវ​បំផ្លាញ​ចោល​ទាំង​ស្រុង

      ពួក​គេ​វិនាស​សូន្យ​ទៅ ហើយ​គ្មាន​នរណា​ចាប់​អារម្មណ៍​ឡើយ។

  • យ៉ូប ២២:២, ៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ២ ​«​តើ​មនុស្ស​អាច​មាន​តម្លៃ​ចំពោះ​ព្រះ​ដូច​ម្ដេច​បាន?

      តើ​អ្នក​ដែល​មាន​ការ​យល់​ធ្លុះ​ជ្រៅ​អាច​មាន​ប្រយោជន៍​ចំពោះ​លោក​ឬ?+

       ៣ បើ​អ្នក​ជា​មនុស្ស​សុចរិត តើ​នោះ​សំខាន់​ចំពោះ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​ឬ?

      ប្រសិន​បើ​អ្នក​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ តើ​លោក​ទទួល​បាន​អ្វី?+

  • យ៉ូប ២៥:៥, ៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៥ សូម្បី​តែ​ដួង​ចន្ទ​ក៏​មិន​ភ្លឺ​ត្រចះ

      ហើយ​ដួង​តារា​ក៏​ស្រអាប់​នៅ​ចំពោះ​ភ្នែក​លោក​ទៅ​ហើយ

       ៦ ចុះ​ទម្រាំ​តែ​មនុស្ស​ជាតិ​ដែល​ប្រៀប​ដូច​ជា​ដង្កូវ​និង​ជន្លេន

      ពួក​គេ​ច្បាស់​ជា​អន់​ជាង​នោះ​ទៅ​ទៀត!​»។

  • យ៉ូប ៤២:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ឥឡូវ ចូរ​យក​គោ​ឈ្មោល​៧​ក្បាល​និង​ចៀម​ឈ្មោល​៧​ក្បាល ហើយ​ទៅ​ជួប​យ៉ូប​ដែល​ជា​អ្នក​បម្រើ​ខ្ញុំ។ រួច​មក ចូរ​ជូន​គ្រឿង​បូជា​ដុត​ដល់​ខ្ញុំ​ដើម្បី​លោះ​អំពើ​ខុស​ឆ្គង​របស់​ពួក​អ្នក។ យ៉ូប​ជា​អ្នក​បម្រើ​ខ្ញុំ​នឹង​អធិដ្ឋាន​ឲ្យ​ពួក​អ្នក+ ហើយ​ខ្ញុំ​នឹង​ស្ដាប់​តាម​សំណូម​ពរ​របស់​គាត់* ពេល​គាត់​សុំ​ខ្ញុំ​កុំ​ឲ្យ​ដាក់​ទោស​ពួក​អ្នក​ដោយ​សារ​សម្ដី​ផ្ដេស​ផ្ដាស​របស់​ពួក​អ្នក ព្រោះ​ពួក​អ្នក​មិន​បាន​និយាយ​ការ​ពិត​អំពី​ខ្ញុំ ដូច​យ៉ូប​ដែល​ជា​អ្នក​បម្រើ​ខ្ញុំ​ទេ​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក