បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ៣:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ នោះ​ខ្ញុំ​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​អ្នក+ ដោយ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​និង​សមត្ថភាព​យល់​ដឹង​ច្រើន​លើស​លប់+ ដល់​ម្ល៉េះ​បាន​ជា​នៅ​មុន​និង​ក្រោយ​អ្នក​មិន​ដែល​មាន​អ្នក​ណា​ដូច​អ្នក​ទេ។+

  • បណ្ដាស្ដេចទី១ ៤:២៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ ព្រះ​បាន​ឲ្យ​សាឡូម៉ូន​មាន​ប្រាជ្ញា​ច្រើន​លើស​លប់ និង​សមត្ថភាព​វែក​ញែក​យ៉ាង​ពូកែ ព្រម​ទាំង​មាន​ការ​យល់​ដឹង​ទូលំ​ទូលាយ ដែល​គ្មាន​នរណា​អាច​វាស់​ស្ទង់​បាន​ឡើយ។*+

  • យ៉ូប ៣៥:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ លោក​បង្រៀន​យើង+ឲ្យ​មាន​ចំណេះ​ច្រើន​ជាង​សត្វ​នា​នា​នៅ​លើ​ដី+

      ហើយ​លោក​បង្កើត​យើង​ឲ្យ​មាន​ប្រាជ្ញា​ច្រើន​ជាង​បក្សា​បក្សី​នៅ​លើ​អាកាស។

  • សុភាសិត ២:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ ព្រោះ​ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្ដល់​ប្រាជ្ញា។+

      ចំណេះ​និង​សមត្ថភាព​វែក​ញែក​សុទ្ធ​តែ​ចេញ​ពី​មាត់​របស់​លោក។

  • អ្នកទូន្មាន ២:២៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៦ ចំពោះ​អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត នោះ​លោក​ផ្ដល់​ប្រាជ្ញា ចំណេះ និង​ចិត្ត​រីករាយ​ដល់​អ្នក​នោះ។+ ប៉ុន្តែ ចំពោះ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង លោក​ផ្ដល់​ការងារ​ឲ្យ​ពួក​គេ គឺ​ឲ្យ​ពួក​គេ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ​ពិត​ពេញ​ចិត្ត។+ នេះ​ក៏​អសារ​ឥត​ការ​ដែរ ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់។

  • ដានីយ៉ែល ១:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ព្រះ​ពិត​បាន​បណ្ដាល​ឲ្យ​យុវជន​ទាំង​បួន​នាក់ មាន​ចំណេះ​ដឹង​និង​ការ​យល់​ធ្លុះ​ជ្រៅ ខាង​ផ្នែក​អក្សរ​សាស្ត្រ​និង​ចំណេះ​វិជ្ជា​គ្រប់​មុខ។ ឯ​ដានីយ៉ែល ព្រះ​បាន​ឲ្យ​គាត់​ចេះ​បក​ស្រាយ​ការ​បើក​បង្ហាញ​ដែល​ឃើញ​ក្នុង​គំនិត​និង​សុបិន​គ្រប់​យ៉ាង។+

  • ម៉ាថាយ ១១:២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ នៅ​ពេល​នោះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ឱ​បិតា​ជា​ម្ចាស់​ស្ថាន​សួគ៌​និង​ផែនដី ខ្ញុំ​សូម​សរសើរ​លោក​នៅ​មុខ​មនុស្ស ពី​ព្រោះ​លោក​បាន​លាក់​អ្វី​ៗ​ទាំង​នេះ​ពី​អ្នក​ប្រាជ្ញ​និង​អ្នក​ចេះ​ដឹង តែ​បាន​បើក​បង្ហាញ​ឲ្យ​កូន​តូច​ៗ​យល់​វិញ។+

  • យ៉ាកុប ១:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ម្ល៉ោះ​ហើយ ប្រសិន​បើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ណា​ម្នាក់​ខ្វះ​ប្រាជ្ញា ចូរ​ឲ្យ​អ្នក​នោះ​សុំ​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត​ចុះ+ ព្រោះ​លោក​ឲ្យ​ដោយ​ចិត្ត​ទូលាយ​ដល់​មនុស្ស​ទាំង​អស់ ហើយ​លោក​មិន​ស្ដី​បន្ទោស*ឡើយ។+ ធ្វើ​ដូច្នេះ អ្នក​នោះ​នឹង​ទទួល​ប្រាជ្ញា​មែន។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក