បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី១ ២៨:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ​«​ឯ​សាឡូម៉ូន​វិញ ចូរ​កូន​ខំ​ស្គាល់​ព្រះ​របស់​ពុក​ចុះ ហើយ​បម្រើ​លោក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត+ និង​ដោយ​អំណរ ព្រោះ​ព្រះ​យេហូវ៉ា​ស្ទង់​មើល​ចិត្ត​មនុស្ស​ទាំង​អស់ ហើយ​ក៏​ឃើញ​គ្រប់​ទាំង​បំណង​ចិត្ត+និង​គំនិត​របស់​ពួក​គេ​ដែរ។+ បើ​កូន​ស្វែង​រក​លោក នោះ​លោក​នឹង​ឲ្យ​កូន​រក​លោក​ឃើញ។+ ប៉ុន្តែ បើ​កូន​បោះ​បង់​ចោល​លោក នោះ​លោក​ក៏​នឹង​បោះ​បង់​ចោល​កូន​ជា​រៀង​រហូត​ដែរ។+

  • ចម្រៀងសរសើរព្រះ ៦២:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ឱ​ព្រះ​យេហូវ៉ា លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់+

      ព្រោះ​លោក​តប​ស្នង​មនុស្ស​ម្នាក់​ៗ​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។+

  • សុភាសិត ២៤:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ បើ​អ្នក​និយាយ​ថា​៖ ​«​តែ​ពួក​យើង​មិន​ដឹង​អំពី​រឿង​នេះ​ទេ​»។

      តើ​ព្រះ​ដែល​ពិនិត្យ​មើល​ចិត្ត លោក​មិន​ដឹង​អ្វី​ដែល​អ្នក​គិត​ទេ​ឬ?+

      ព្រះ​ដែល​ចាំ​មើល​អ្នក លោក​ជ្រាប​ទាំង​អស់

      ហើយ​លោក​នឹង​សង​ដល់​មនុស្ស​ម្នាក់​ៗ​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។+

  • យេរេមា ៣២:១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ គោល​បំណង​របស់​លោក​គឺ​ប្រពៃ ហើយ​ការ​ដែល​លោក​ធ្វើ​គឺ​ប្រកប​ដោយ​ឫទ្ធានុភាព។+ លោក​មើល​ឃើញ​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​មនុស្ស+ ហើយ​លោក​សង​ដល់​ពួក​គេ​ម្នាក់​ៗ​តាម​ការ​ប្រព្រឹត្ត​របស់​ខ្លួន។+

  • អេសេគាល ៣៣:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ​«​ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​និយាយ​ថា​៖ ‹ផ្លូវ​របស់​ព្រះ​យេហូវ៉ា​មិន​យុត្តិធម៌​ទេ›។+ ឱ​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ! ខ្ញុំ​នឹង​វិនិច្ឆ័យ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​ខ្លួន​»។

  • រ៉ូម ២:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ លោក​នឹង​សង​ដល់​មនុស្ស​ម្នាក់​ៗ​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​គេ​រៀង​ខ្លួន+

  • កូរិនថូសទី២ ៥:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ព្រោះ​ធាតុ​ពិត​របស់​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ស​ឲ្យ​ឃើញ​នៅ​មុខ​កន្លែង​កាត់​ក្ដី​របស់​គ្រិស្ត ដើម្បី​ឲ្យ​ម្នាក់​ៗ​ទទួល​រង្វាន់​តាម​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​តាម​រយៈ​រូប​កាយ ទោះ​ជា​ការ​ប្រព្រឹត្ត​នោះ​ល្អ ឬ​អាក្រក់​ក៏​ដោយ។+

  • កាឡាទី ៦:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ កុំ​ច្រឡំ​ឡើយ បញ្ឆោត​ព្រះ​មិន​បាន​ទេ។ ព្រោះ​មនុស្ស​ទទួល​ផល​តាម​តែ​អ្វី​ដែល​គេ​សាប​ព្រោះ។+

  • ពេត្រុសទី១ ១:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ម្យ៉ាង​ទៀត ប្រសិន​បើ​អ្នក​រាល់​គ្នា​កំពុង​ហៅ​រក​បិតា​ដែល​វិនិច្ឆ័យ​មនុស្ស​សម​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​រៀង​ខ្លួន​ដោយ​ឥត​លម្អៀង+ នោះ​ចូរ​ប្រព្រឹត្ត​ដោយ​កោត​ខ្លាច+ ក្នុង​អំឡុង​ពេល​ដែល​អ្នក​រាល់​គ្នា​ជា​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន។

  • ការបើកបង្ហាញ ២២:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ​«​‹មើល! ខ្ញុំ​នឹង​មក​យ៉ាង​ឆាប់ ទាំង​យក​រង្វាន់​មក​ជា​មួយ​ផង ដើម្បី​ចែកឲ្យម្នាក់​ៗ​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក