បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ៣២:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ លោក​ជា​ថ្ម​ដា កិច្ចការ​របស់​លោក​គឺ​ល្អ​ឥត​ខ្ចោះ+

      ព្រោះ​គ្រប់​ទាំង​ផ្លូវ​របស់​លោក​សុទ្ធតែ​យុត្តិធម៌។+

      ព្រះ​នៃ​សេចក្ដី​ស្មោះ​ត្រង់+ មិន​ដែល​ប្រព្រឹត្ត​ដោយ​អយុត្តិធម៌​ឡើយ+

      លោក​គឺ​សុចរិត​និង​ទៀង​ត្រង់​ជា​និច្ច។+

  • ចម្រៀងសរសើរព្រះ ១១:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​សុចរិត+ លោក​ស្រឡាញ់​ការ​ប្រព្រឹត្ត​សុចរិត+

      មនុស្ស​ទៀង​ត្រង់​នឹង​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក។*+

  • ចម្រៀងសរសើរព្រះ ១៣៩:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ខ្ញុំ​សរសើរ​តម្កើង​លោក ព្រោះ​លោក​បាន​បង្កើត​ខ្ញុំ​តាម​របៀប​ដ៏​អស្ចារ្យ​និង​គួរ​ឲ្យ​ស្ញប់​ស្ញែង។+

      ស្នា​ដៃ​របស់​លោក​គួរ​ឲ្យ​កោត​ស្ងើច​ក្រៃ​លែង+

      ខ្ញុំ​ដឹង​រឿង​នេះ​ច្បាស់​ណាស់។

  • ដានីយ៉ែល ៩:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ​«​ហេតុ​នេះ ព្រះ​យេហូវ៉ា​តែង​ប្រុង​ប្រៀប​ជា​និច្ច ហើយ​លោក​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​យើង​ខ្ញុំ។ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ លោក​សុចរិត​ក្នុង​គ្រប់​ការ​ទាំង​អស់។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​ខ្ញុំ​មិន​បាន​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​ទេ។+

  • ការបើកបង្ហាញ ១៥:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ពួក​គេ​កំពុង​ច្រៀង​ចម្រៀង​របស់​ម៉ូសេ+ដែល​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ និង​ចម្រៀង​របស់​កូន​ចៀម+ថា​៖

      ​«​ព្រះ​យេហូវ៉ា*ដែល​ជា​ព្រះ​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​អើយ+ អ្វី​ៗ​ដែល​លោក​បាន​ធ្វើ​គឺ​អស្ចារ្យ ហើយ​ប្រសើរ​ក្រៃ​លែង។+ ស្ដេច​ដែល​រស់​ជា​រៀង​រហូត​អើយ+ ផ្លូវ​របស់​លោក​គឺ​សុចរិត​និង​គួរ​ឲ្យ​ទុក​ចិត្ត។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក