បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ១៤:១-៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ មនុស្ស​ដែល​មិន​ចេះ​ពិចារណា​តែង​គិត​ក្នុង​ចិត្ត​ថា​៖

      «​គ្មាន​ព្រះ​យេហូវ៉ា​ទេ​»​។+

      ការ​ប្រព្រឹត្ត​របស់​ពួក​គេ​សុទ្ធ​តែ​អាក្រក់ និង​គួរ​ឲ្យ​ស្អប់​ខ្ពើម

      គ្មាន​អ្នក​ណា​ម្នាក់​ធ្វើ​អំពើ​ល្អ​ឡើយ។+

       ២ ប៉ុន្តែ ព្រះ​យេហូវ៉ា​មើល​មនុស្សជាតិ​ពី​ស្ថាន​សួគ៌

      ដើម្បី​ដឹង​ថា​តើ​មាន​អ្នក​ណា​ខ្លះ​ដែល​មាន​ការ​យល់​ធ្លុះ​ជ្រៅ? ឬ​តើ​មាន​អ្នក​ណា​ខ្លះ​ដែល​កំពុង​ស្វែង​រក​ព្រះ​យេហូវ៉ា?+

       ៣ ពួក​គេ​ទាំង​អស់​បែរ​ចេញ​ពី​ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ+

      ពួក​គេ​ទាំង​អស់​អាក្រក់​ដូច​គ្នា

      មិន​មាន​អ្នក​ណា​ធ្វើ​អំពើ​ល្អ​ឡើយ

      សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ដែរ។

       ៤ តើ​មនុស្ស​អាក្រក់​សុទ្ធ​តែ​មិន​យល់​ឬ?

      ពួក​គេ​សង្កត់​សង្កិន​រាស្ត្រ​របស់​ព្រះ ស្រួល​ដូច​បរិភោគ​អាហារ។

      ពួក​គេ​មិន​ហៅ​រក​ព្រះ​យេហូវ៉ា​ទេ។

       ៥ ក៏​ប៉ុន្តែ ពួក​គេ​នឹង​ត្រូវ​ភ័យ​ស្លុត​យ៉ាង​ខ្លាំង+

      ព្រោះ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​ជំនាន់​មនុស្ស​សុចរិត។

       ៦ ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ព្យាយាម​ធ្វើ​ឲ្យ​គម្រោង​ការ​របស់​មនុស្ស​ទន់​ទាប​បរាជ័យ

      តែ​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក​របស់​ពួក​គេ។+

       ៧ បើ​សេចក្ដី​សង្គ្រោះ​របស់​អ៊ីស្រាអែល​មក​ពី​ស៊ីយ៉ូន នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ!+

      ពេល​ព្រះ​យេហូវ៉ា​ប្រមូល​រាស្ត្រ​របស់​លោក​ដែល​បាន​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ​ឲ្យ​ត្រឡប់​មក​វិញ

      សូម​ឲ្យ​យ៉ាកុប​មាន​អំណរ សូម​ឲ្យ​អ៊ីស្រាអែល​បាន​ត្រេក​អរ។

  • រ៉ូម ៣:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ដូច​បទ​គម្ពីរ​ចែង​ថា​៖ ​«​គ្មាន​មនុស្ស​ណា​ម្នាក់​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក