បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ៦:១០-១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា បាន​សន្យា​នឹង​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប​ជា​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ថា លោក​នឹង​ប្រគល់​ស្រុក​មួយ​ឲ្យ​ដល់​អ្នក​រាល់​គ្នា។+ លោក​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក ដែល​មាន​ក្រុង​ល្អ​ៗ​និង​ធំ​ៗ ដែល​អ្នក​រាល់​គ្នា​មិន​បាន​សង់+ ១១ មាន​ផ្ទះ​ដែល​ពេញ​ទៅ​ដោយ​របស់​របរ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ប្រមូល មាន​អណ្ដូង​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ជីក មាន​ចម្ការ​ទំពាំង​បាយ​ជូរ​និង​ចម្ការ​អូលីវ ដែល​អ្នក​រាល់​គ្នា​មិន​បាន​ដាំ។ ប៉ុន្តែ ពេល​ដែល​អ្នក​រាល់​គ្នា​បាន​បរិភោគ​ឆ្អែត​ស្កប់​ស្កល់​ហើយ+ ១២ អ្នក​រាល់​គ្នា​ត្រូវ​ប្រយ័ត្ន​ក្រែង​លោ​ភ្លេច​ព្រះ​យេហូវ៉ា+ ជា​ព្រះ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប គឺ​ចេញ​ពី​ស្រុក​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​ធ្វើ​ជា​ខ្ញុំ​បម្រើ។

  • យ៉ូប ៣១:២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ បើ​ខ្ញុំ​ទុក​ចិត្ត​មាស

      ឬ​និយាយ​ទៅ​មាស​សុទ្ធ​ថា​៖ ‹អ្នក​ជា​គ្រឿង​ការពារ​ខ្ញុំ!›+

  • យ៉ូប ៣១:២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ នោះ​ខ្ញុំ​សម​នឹង​ទទួល​ទោស​ពី​ចៅ​ក្រម

      ព្រោះ​ខ្ញុំ​បាន​បោះ​បង់​ចោល​ព្រះ​ដ៏​ពិត​នៅ​ស្ថាន​លើ។

  • សុភាសិត ១១:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ នៅ​ថ្ងៃ​នៃ​កំហឹង​របស់​ព្រះ ទ្រព្យ​សម្បត្តិ​មិន​អាច​ជួយ​អ្វី​បាន​ឡើយ+

      មាន​តែ​ការ​ប្រព្រឹត្ត​សុចរិត​ទេ​ដែល​អាច​សង្គ្រោះ​ឲ្យ​រួច​ពី​ស្លាប់។+

  • សុភាសិត ១១:២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ អ្នក​ដែល​ទុក​ចិត្ត​ទ្រព្យ​សម្បត្តិ​នឹង​អន្តរាយ​ទៅ+

      រីឯ​មនុស្ស​សុចរិត​នឹង​រីក​ចម្រើន​ដូច​ស្លឹក​ឈើ​លាស់​ខៀវ​ខ្ចី។+

  • សុភាសិត ២៣:៤, ៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ កុំ​ធ្វើ​ការ​ហួស​កម្លាំង ដោយ​សារ​តែ​លោភ​ចង់​បាន​ទ្រព្យ​សម្បត្តិ​ឡើយ+

      ចូរ​ឈប់​ធ្វើ​ដូច្នោះ ហើយ​បង្ហាញ​ការ​យល់​ដឹង។

       ៥ ពេល​អ្នក​សម្លឹង​មើល​ទ្រព្យ ទ្រព្យ​នឹង​មិន​នៅ​ទៀត​ទេ+

      ព្រោះ​ទ្រព្យ​នឹង​ដុះ​ស្លាប​ដូច​ឥន្ទ្រី រួច​ហោះ​ឡើង​ទៅ​លើ​មេឃ​បាត់។+

  • ម៉ាថាយ ៦:១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ ​«​ឈប់​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ផែនដី+ ជា​កន្លែង​ដែល​សត្វ​ល្អិត​និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ជា​កន្លែង​ដែល​ចោរ​ចូល​លួច។

  • ម៉ាថាយ ៦:២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ ​«​គ្មាន​អ្នក​ណា​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ម្ចាស់​ពីរ​បាន​ឡើយ ព្រោះ​អ្នក​នោះ​នឹង​ស្រឡាញ់​ម្ចាស់​មួយ ហើយ​ស្អប់​ម្ចាស់​មួយ+ ឬ​ក៏​ស្មោះ​ត្រង់​នឹង​ម្ចាស់​មួយ ហើយ​មើល​ងាយ​ម្ចាស់​មួយ។ អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ។+

  • ម៉ាកុស ៨:៣៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៦ បើ​អ្នក​ណា​ម្នាក់​បាន​អ្វី​ៗ​ទាំង​អស់​ក្នុង​ពិភព​លោក* តែ​បាត់​បង់​ជីវិត​ខ្លួន​វិញ តើ​នោះ​មាន​ប្រយោជន៍​អ្វី?+

  • លូកា ១២:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ចូរ​ប្រុង​ប្រៀប​ស្មារតី​ជានិច្ច ហើយ​ប្រុង​ប្រយ័ត្ន​នឹង​ការ​លោភ​លន់*គ្រប់​យ៉ាង+ ពី​ព្រោះ​ទោះ​ជា​មនុស្ស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាង​ណា​ក៏​ដោយ គាត់​មិន​បាន​ជីវិត​ពី​ទ្រព្យ​ទាំង​នោះ​ទេ​»។+

  • ធីម៉ូថេទី១ ៦:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ចូរ​បង្គាប់*ពួក​អ្នក​មាន​ក្នុង​របៀប​របប​ពិភព​លោក*នេះ កុំ​ឲ្យ​មាន​អំណួត* ហើយ​ចូរ​បង្គាប់​ឲ្យ​ពួក​គេ​មាន​សង្ឃឹម តែ​មិន​មែន​លើ​ទ្រព្យ​ដែល​មិន​ទៀង​ទេ។+ ផ្ទុយ​ទៅ​វិញ គឺ​មាន​សង្ឃឹម​លើ​ព្រះ​ដែល​ផ្គត់​ផ្គង់​អ្វី​ៗ​ទាំង​អស់ ដើម្បី​ឲ្យ​យើង​បាន​សប្បាយ​រីករាយ។+

  • យ៉ូហានទី១ ២:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ពី​ព្រោះ​អ្វី​ៗ​ក្នុង​ពិភព​លោក​នេះ ពោល​គឺ​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង+ ការ​ចង់​បាន​អ្វី​ដែល​ទាក់​ទាញ​ភ្នែក+ និង​ការ​អួត​សម្ញែង​ភាព​មាន​បាន​របស់​ខ្លួន នោះ​មិន​មែន​មក​ពី​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ឡើយ តែ​មក​ពី​ពិភព​លោក​នេះ​វិញ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក