-
អេសាយ ១៧:១២, ១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ចូរស្ដាប់ចុះ! មានសូរសំឡេងចលាចលរបស់មនុស្សជាច្រើន
សូរសំឡេងពួកគេដូចជាសំឡេងរលកសមុទ្របក់បោក!
សម្រែកកំហឹងរបស់ប្រជាជាតិទាំងឡាយ
ឮសូរដូចជាសន្ធឹកទឹកហូរយ៉ាងខ្លាំង!
១៣ ប្រជាជាតិនានានឹងស្រែកឡើង ឮសូរសន្ធឹកដូចទឹកហូរគ្រាំគ្រេង។
លោកនឹងប្រដៅតម្រង់ពួកគេ ហើយពួកគេនឹងរត់ទៅកន្លែងឆ្ងាយ
ហើយត្រូវខ្ចាត់ខ្ចាយដូចជាអង្កាមនៅលើភ្នំ ពេលត្រូវខ្យល់បក់ផាត់
និងដូចជាបន្លាក្រៀមស្វិតត្រូវខ្យល់ព្យុះកួចយកទៅ។
-
-
អេសាយ ៥៧:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ «ប៉ុន្តែ មនុស្សទុច្ចរិតគឺប្រៀបដូចជាសមុទ្រកញ្ជ្រោលបក់បោកដែលមិនចេះស្ងប់ទេ
ហើយក៏ប្រៀបដូចជារលកសមុទ្រដែលបោកនាំយកភក់និងសារាយមកជាមួយដែរ។
-