-
ដំណើរចាកចេញ ២២:២២-២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ «អ្នករាល់គ្នាមិនត្រូវធ្វើបាបស្ត្រីមេម៉ាយឬកូនកំព្រាឡើយ។+ ២៣ បើអ្នករាល់គ្នាធ្វើបាបពួកគេ ហើយពួកគេស្រែកសុំជំនួយពីខ្ញុំ នោះខ្ញុំនឹងឮសម្រែករបស់ពួកគេមិនខាន+ ២៤ ហើយខ្ញុំនឹងខឹងអ្នករាល់គ្នាជាខ្លាំង រួចខ្ញុំនឹងប្រហារអ្នករាល់គ្នា ហើយប្រពន្ធអ្នករាល់គ្នានឹងទៅជាមេម៉ាយ កូនអ្នករាល់គ្នានឹងទៅជាកូនកំព្រាដែរ។
-
-
ការបំភ្លឺច្បាប់ ១០:១៧, ១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា លោកជាព្រះលើអស់ទាំងព្រះ+ ជាម្ចាស់លើអស់ទាំងម្ចាស់ និងជាព្រះដ៏ឧត្តុង្គឧត្តម។ លោកមានឫទ្ធានុភាពដ៏ខ្លាំងក្លា និងគួរឲ្យស្ងើចសរសើរ។ លោកមិនរើសមុខ+ ហើយក៏មិនទទួលសំណូកដែរ។ ១៨ លោកសម្រេចក្ដីដោយយុត្តិធម៌ឲ្យកូនកំព្រានិងស្ត្រីមេម៉ាយ+ ព្រមទាំងស្រឡាញ់ជនបរទេស។+ លោកផ្គត់ផ្គង់អាហារនិងសម្លៀកបំពាក់ដល់ពួកគេ។
-