-
ជំរឿនបណ្ដាជន ៣១:២៥-២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ២៦ «ចូរអ្នកនិងអេលាសារជាសង្ឃ ព្រមទាំងពួកមេដឹកនាំពួកជំនុំ ចុះបញ្ជីរបស់របរដែលរឹបអូសបាន ហើយរាប់ចំនួនពួកឈ្លើយសឹកនិងសត្វផងដែរ។ ២៧ រួចបែងចែកជាពីរផ្នែក មួយផ្នែកសម្រាប់ទ័ពដែលបានចេញទៅច្បាំង មួយផ្នែកទៀតសម្រាប់បណ្ដាជនអ៊ីស្រាអែលទាំងមូល។+
-
-
យ៉ូស្វេ ១០:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ នៅថ្ងៃនោះឯង ព្រះយេហូវ៉ាធ្វើឲ្យជនជាតិអាម៉ូរីរត់បាក់ទ័ពពីមុខកងទ័ពអ៊ីស្រាអែល។ ពេលនោះ យ៉ូស្វេនិយាយទៅព្រះយេហូវ៉ានៅចំពោះមុខកងទ័ពអ៊ីស្រាអែលថា៖
-
-
យ៉ូស្វេ ១០:១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ស្របពេលនោះដែរ ស្ដេចទាំងប្រាំរបស់ជនជាតិអាម៉ូរីបានរត់ទៅលាក់ខ្លួនក្នុងរូងភ្នំនៅក្រុងម៉ាកេដា។+
-
-
យ៉ូស្វេ ១២:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ យ៉ូស្វេនិងជនជាតិអ៊ីស្រាអែលបានច្បាំងឈ្នះស្ដេចទាំងប៉ុន្មានដែលនៅខាងលិចទន្លេយ៉ូដាន់ ហើយដណ្ដើមយកទឹកដីចាប់ពីក្រុងបាលកាដ+នៅជ្រលងភ្នំស្រុកលីបង់+ រហូតដល់ភ្នំហាឡាក+ ត្រង់កន្លែងដែលឡើងទៅតំបន់ភ្នំសៀ។+ ក្រោយមក យ៉ូស្វេបានប្រគល់ទឹកដីទាំងនោះឲ្យកុលសម្ព័ន្ធផ្សេងៗនៃជនជាតិអ៊ីស្រាអែលតាមចំណែករបស់ពួកគេ។+
-