-
បណ្ដាស្ដេចទី១ ១៩:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ គាត់ក៏បានឆ្លើយតបថា៖ «ខ្ញុំមានចិត្តខ្នះខ្នែងជាខ្លាំងចំពោះព្រះយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌+ ព្រោះបណ្ដាជនអ៊ីស្រាអែលមិនបានធ្វើតាមកិច្ចព្រមព្រៀងរបស់លោក+ ហើយក៏បានបំបាក់បំបែកទីបូជារបស់លោកដែរ។ ឯអ្នកប្រកាសទំនាយរបស់លោកវិញ ត្រូវគេសម្លាប់អស់ហើយ+ សល់តែខ្ញុំម្នាក់ប៉ុណ្ណោះ ហើយឥឡូវពួកគេកំពុងតាមសម្លាប់ខ្ញុំទៀត»។+
-
-
ចម្រៀងសរសើរព្រះ ១១៩:១៣៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣៩ ចិត្តខ្នះខ្នែងរបស់ខ្ញុំចំពោះលោកប្រៀបដូចជាភ្លើងឆេះក្នុងខ្លួនខ្ញុំ+
ដោយសារពួកសត្រូវរបស់ខ្ញុំបានភ្លេចប្រសាសន៍របស់លោក។
-
-
ម៉ាថាយ ២១:១២, ១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ លោកយេស៊ូបានចូលទៅក្នុងវិហារ ហើយបណ្ដេញទាំងអ្នកលក់ទាំងអ្នកទិញ ក៏បានផ្កាប់តុរបស់អ្នកដូរប្រាក់ និងជើងម៉ារបស់អ្នកលក់សត្វព្រាប។+ ១៣ លោកក៏មានប្រសាសន៍ទៅពួកគេថា៖ «បទគម្ពីរចែងថា៖ ‹វិហាររបស់ខ្ញុំនឹងត្រូវហៅថាកន្លែងសម្រាប់ប្រជាជាតិទាំងអស់មកអធិដ្ឋាន›។+ ប៉ុន្តែ អ្នករាល់គ្នាកំពុងយកធ្វើជាសម្បុកចោរទៅវិញ»។+
-
-
ម៉ាកុស ១១:១៥-១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ រួចមក លោកនិងពួកគាត់ចូលក្រុងយេរូសាឡិម។ នៅទីនោះ លោកចូលទៅក្នុងវិហារ ហើយចាប់ផ្ដើមបណ្ដេញទាំងអ្នកលក់ទាំងអ្នកទិញ ក៏ផ្កាប់តុរបស់អ្នកដូរប្រាក់ និងជើងម៉ារបស់អ្នកលក់សត្វព្រាប+ ១៦ ហើយលោកមិនអនុញ្ញាតឲ្យអ្នកណាជញ្ជូនរបស់របរកាត់តាមវិហារឡើយ។ ១៧ លោកបានបង្រៀនពួកគេ ហើយមានប្រសាសន៍ថា៖ «បទគម្ពីរចែងថា៖ ‹វិហាររបស់ខ្ញុំនឹងត្រូវហៅថាកន្លែងសម្រាប់ឲ្យប្រជាជាតិទាំងអស់មកអធិដ្ឋាន› មែនទេ?+ ប៉ុន្តែ អ្នករាល់គ្នាបែរជាយកធ្វើជាសម្បុកចោរទៅវិញ»។+
-
-
យ៉ូហាន ២:១៣-១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ បុណ្យរំលង+របស់ជនជាតិយូដាគឺជិតដល់ហើយ។ ពេលនោះ លោកយេស៊ូបានឡើងទៅក្រុងយេរូសាឡិម។ ១៤ ពេលទៅដល់ លោកឃើញមនុស្សនៅក្នុងវិហារកំពុងលក់គោ ចៀម និងព្រាប+ ហើយឃើញអ្នកដូរប្រាក់កំពុងអង្គុយនៅទីនោះ។ ១៥ ដូច្នេះ ក្រោយពីបានយកខ្សែមកវេញធ្វើជារំពាត់ លោកក៏ដេញពួកគេទាំងអស់គ្នាចេញពីវិហារជាមួយនឹងចៀមនិងគោរបស់ពួកគេ ហើយបានចាក់កាក់របស់ពួកអ្នកដូរប្រាក់ចោល ទាំងផ្កាប់តុរបស់ពួកគេផង។+ ១៦ លោកមានប្រសាសន៍ទៅពួកអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងនេះចេញទៅ! ឈប់យកកន្លែងគោរពបូជារបស់បិតាខ្ញុំធ្វើជាកន្លែងលក់ដូរ!»។+ ១៧ ពួកអ្នកកាន់តាមលោកបាននឹកឃើញអ្វីដែលបទគម្ពីរចែងថា៖ «ចិត្តខ្នះខ្នែងរបស់ខ្ញុំចំពោះកន្លែងគោរពប្រណិប័តន៍របស់លោក ប្រៀបដូចជាភ្លើងឆេះក្នុងខ្លួនខ្ញុំ»។+
-