បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ៤០:១៣-១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ឱ​ព្រះ​យេហូវ៉ា​អើយ សូម​លោក​ពេញ​ចិត្ត​សង្គ្រោះ​ខ្ញុំ​ផង+

      ឱ​ព្រះ​យេហូវ៉ា សូម​ប្រញាប់​មក​ជួយ​ខ្ញុំ។+

      ១៤ សូម​ឲ្យ​អស់​អ្នក​ដែល​ចង់​ផ្ដាច់​ជីវិត​ខ្ញុំ

      ត្រូវ​អាម៉ាស់​មុខ​និង​អាប់​ឱន។

      សូម​ឲ្យ​អស់​អ្នក​ដែល​សប្បាយ​ចិត្ត​ដោយ​សារ​ខ្ញុំ​រង​ទុក្ខ​វេទនា

      ត្រូវ​ដក​ថយ​ទាំង​អាប់​មុខ។

      ១៥ សូម​ឲ្យ​មនុស្ស​ដែល​តិះ​ដៀល​ខ្ញុំ​ថា​៖ ​«​សម​មុខ​ហើយ!​»​

      ត្រូវ​តក់​ស្លុត​ដោយ​សារ​ភាព​អាម៉ាស់​របស់​ខ្លួន។

      ១៦ ប៉ុន្តែ ចូរ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​លោក+

      ត្រេក​អរ​សប្បាយ​ដោយ​សារ​លោក។+

      សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សង្គ្រោះ​របស់​លោក​និយាយ​ឥត​ឈប់​ថា​៖

      «​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង​»។+

      ១៧ តែ​ខ្ញុំ​ជា​មនុស្ស​ក្រី​ក្រ​និង​គ្មាន​ទី​ពឹង

      សូម​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ។

      លោក​ជា​អ្នក​ជួយ​ខ្ញុំ និង​ជា​អ្នក​រំដោះ​ខ្ញុំ។+

      ព្រះ​របស់​ខ្ញុំ​អើយ សូម​កុំ​បង្អង់​ឡើយ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក