៣១ ឱព្រះយេហូវ៉ា ខ្ញុំពឹងជ្រកលោក+
សូមកុំឲ្យខ្ញុំត្រូវអាម៉ាស់ខ្មាសឡើយ។+
សូមសង្គ្រោះខ្ញុំ ដោយសារលោកជាព្រះដ៏សុចរិត។+
២ សូមលោកផ្ទៀងត្រចៀកស្ដាប់ខ្ញុំ
ហើយប្រញាប់មកជួយខ្ញុំផង។+
សូមលោកធ្វើជាទីមាំមួនលើភ្នំសម្រាប់ខ្ញុំ
និងជាបន្ទាយដើម្បីសង្គ្រោះខ្ញុំ។+
៣ ព្រោះលោកជាថ្មដាយ៉ាងធំនិងជាកំពែងការពារខ្ញុំ។+
ដោយយល់ដល់នាមរបស់លោក+ លោកនឹងដឹកនាំហើយតម្រង់ផ្លូវខ្ញុំ។+