ចម្រៀងសរសើរព្រះ ៨៩:៣៦, ៣៧ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ៣៦ កូនចៅ*របស់គាត់នឹងនៅជារៀងរហូត+ហើយបល្ល័ង្ករបស់គាត់នឹងស្ថិតស្ថេរនៅចំពោះមុខខ្ញុំដូចដួងអាទិត្យ។+ ៣៧ បល្ល័ង្ករបស់គាត់នឹងត្រូវតាំងឡើងយ៉ាងមាំមួនរហូតតទៅដូចដួងខែដែលជាសាក្សីស្មោះត្រង់នៅលើមេឃ»។ (ស៊ីឡា) លូកា ១:៣២, ៣៣ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ៣២ កូននោះនឹងធំឧត្ដម+ ក៏នឹងត្រូវហៅថាបុត្ររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត+ ហើយព្រះយេហូវ៉ា*នឹងប្រគល់បល្ល័ង្ករបស់ដាវីឌជាបុព្វបុរស* ឲ្យដល់បុត្រនោះ។+ ៣៣ លោកនឹងគ្រប់គ្រងជាស្ដេចលើពូជពង្សយ៉ាកុបជារៀងរហូត ហើយរាជាណាចក្ររបស់លោកនឹងមិនសាបសូន្យឡើយ»។+ ការបើកបង្ហាញ ១១:១៥ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ១៥ ពេលទេវតាទី៧ផ្លុំត្រែរបស់គាត់+ មានសំឡេងមួយចំនួនបន្លឺឡើងយ៉ាងខ្លាំងនៅលើមេឃ*ថា៖ «រាជាណាចក្រនៃពិភពលោកនេះបានក្លាយទៅជារាជាណាចក្រនៃម្ចាស់របស់យើង+និងគ្រិស្តរបស់លោក+ ហើយលោកនឹងគ្រប់គ្រងជាស្ដេចជារៀងរហូត»។+
៣៦ កូនចៅ*របស់គាត់នឹងនៅជារៀងរហូត+ហើយបល្ល័ង្ករបស់គាត់នឹងស្ថិតស្ថេរនៅចំពោះមុខខ្ញុំដូចដួងអាទិត្យ។+ ៣៧ បល្ល័ង្ករបស់គាត់នឹងត្រូវតាំងឡើងយ៉ាងមាំមួនរហូតតទៅដូចដួងខែដែលជាសាក្សីស្មោះត្រង់នៅលើមេឃ»។ (ស៊ីឡា)
៣២ កូននោះនឹងធំឧត្ដម+ ក៏នឹងត្រូវហៅថាបុត្ររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត+ ហើយព្រះយេហូវ៉ា*នឹងប្រគល់បល្ល័ង្ករបស់ដាវីឌជាបុព្វបុរស* ឲ្យដល់បុត្រនោះ។+ ៣៣ លោកនឹងគ្រប់គ្រងជាស្ដេចលើពូជពង្សយ៉ាកុបជារៀងរហូត ហើយរាជាណាចក្ររបស់លោកនឹងមិនសាបសូន្យឡើយ»។+
១៥ ពេលទេវតាទី៧ផ្លុំត្រែរបស់គាត់+ មានសំឡេងមួយចំនួនបន្លឺឡើងយ៉ាងខ្លាំងនៅលើមេឃ*ថា៖ «រាជាណាចក្រនៃពិភពលោកនេះបានក្លាយទៅជារាជាណាចក្រនៃម្ចាស់របស់យើង+និងគ្រិស្តរបស់លោក+ ហើយលោកនឹងគ្រប់គ្រងជាស្ដេចជារៀងរហូត»។+