-
ម៉ាថាយ ៣:១៦, ១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ក្រោយពីលោកយេស៊ូបានត្រូវជ្រមុជទៅក្នុងទឹកហើយ នោះលោកបានងើបឡើងពីទឹកភ្លាម ហើយមើល! មេឃក៏បើកចំហ+ រួចគាត់ឃើញឫទ្ធានុភាពរបស់ព្រះចុះមកដូចជាសត្វព្រាប ហើយសណ្ឋិតលើលោក។+ ១៧ ខណៈនោះ ក៏មានសំឡេងមួយពីលើមេឃ+ថា៖ «នេះជាបុត្រ+ជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់»។+
-
-
ម៉ាកុស ១:៩-១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ នៅគ្រានោះ លោកយេស៊ូបានមកពីក្រុងណាសារ៉ែតនៃស្រុកកាលីឡេ ហើយយ៉ូហានបានជ្រមុជទឹកឲ្យលោកក្នុងទន្លេយ៉ូដាន់។+ ១០ ក្រោយងើបពីទឹកភ្លាម លោកក៏ឃើញមេឃបើកចំហ ហើយឃើញឫទ្ធានុភាពរបស់ព្រះដូចជាសត្វព្រាប ចុះមកសណ្ឋិតលើលោក។+ ១១ រួចមានសំឡេងមួយមកពីលើមេឃថា៖ «អ្នកជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ។ ខ្ញុំពេញចិត្តអ្នកណាស់»។+
-