-
ដំណើរចាកចេញ ២៣:៣១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ «ខ្ញុំនឹងកំណត់ព្រំប្រទល់ទឹកដីរបស់អ្នករាល់គ្នា ចាប់ពីសមុទ្រក្រហមទៅដល់សមុទ្រមេឌីទែរ៉ានេ* ហើយចាប់ពីតំបន់ស្ងាត់ជ្រងំទៅដល់ទន្លេអឺប្រាត។+ ព្រោះខ្ញុំនឹងប្រគល់អ្នកស្រុកទាំងនោះក្នុងកណ្ដាប់ដៃអ្នករាល់គ្នា រួចអ្នករាល់គ្នានឹងបណ្ដេញពួកគេចេញពីទឹកដីទាំងនោះទៅ។+
-
-
ដានីយ៉ែល ២:៣៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៥ ពេលនោះ ធាតុដែក ដីឥដ្ឋ ស្ពាន់ ប្រាក់ និងមាស បានខ្ទេចអស់ដូចជាអង្កាមនៅទីលានបញ្ជាន់ស្រូវនារដូវប្រាំង ហើយខ្យល់បានបក់ផាត់នាំយកទៅអស់គ្មានសល់។ ឯដុំថ្មដែលបុកទង្គិចរូបនោះ ក៏បានក្លាយទៅជាភ្នំដ៏ធំ នៅពេញផែនដីទាំងមូល។
-
-
សាការី ៩:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ខ្ញុំនឹងបំផ្លិចបំផ្លាញរទេះចម្បាំងដែលមកពីអេប្រាអ៊ីម
ថែមទាំងកម្ចាត់សត្វសេះដែលមកពីយេរូសាឡិមផងដែរ។
ធ្នូចម្បាំងនឹងត្រូវដកហូត។
-