-
នេហេមា ៩:១០, ១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ បន្ទាប់មក លោកបានធ្វើការអស្ចារ្យទាស់នឹងផារ៉ូ ព្រមទាំងពួកអ្នកបម្រើនិងរាស្ត្ររបស់គាត់ទាំងអស់+ ព្រោះលោកបានឃើញថាពួកគេបានធ្វើបាប+រាស្ត្ររបស់លោក។ លោកបានធ្វើឲ្យនាមរបស់លោកល្បីរន្ទឺរហូតដល់សព្វថ្ងៃនេះ។+ ១១ លោកបានញែកសមុទ្រក្រហមនៅមុខពួកគេ ដើម្បីឲ្យពួកគេដើរឆ្លងតាមបាតសមុទ្រ។+ រួចមក លោកបានបោះពួកអ្នកដែលដេញតាមពួកគេទៅក្នុងសមុទ្រជ្រៅ ប្រៀបដូចជាគេបោះថ្មទៅក្នុងសមុទ្រដែលកញ្ជ្រោលបោកបក់ដែរ។+
-
-
ហាបាគុក ៣:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ លោកបានជិះសេះកាត់សមុទ្រ
គឺកាត់ផ្ទៃទឹកដែលកក្រើករំពើក។
-