បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៣២:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​បន្ត​ថា​៖ ​«​ខ្ញុំ​ឃើញ​ថា​បណ្ដា​ជន​នេះ​ជា​មនុស្ស​មាន​ចិត្ត​រឹង​រូស​ណាស់។+

  • ការបំភ្លឺច្បាប់ ១:៤៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤៣ ខ្ញុំ​ក៏​បាន​ប្រាប់​ប្រសាសន៍​នោះ​ដល់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​បាន​បះ​បោរ​ប្រឆាំង​នឹង​បង្គាប់​របស់​ព្រះ​យេហូវ៉ា ហើយ​នៅ​តែ​ចចេស​ឡើង​ទៅ​ទៀត។

  • ការបំភ្លឺច្បាប់ ៣១:២៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ ព្រោះ​ខ្ញុំ​ដឹង​ថា​អ្នក​រាល់គ្នាជា​មនុស្ស​បះ​បោរ​ប្រឆាំង+និង​រឹង​រូស​ខ្លាំង​ណាស់។+ មើល! កាល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ឡើយ អ្នក​រាល់​គ្នា​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​ប៉ុណ្ណឹង​ហើយ ចុះ​ទម្រាំ​ដល់​ពេល​ខ្ញុំ​ស្លាប់​អ្នក​រាល់​គ្នា​នឹង​បះ​បោរ​ប្រឆាំង​ខ្លាំង​យ៉ាង​ណា​ទៅ!

  • បណ្ដាស្ដេចទី២ ១៧:១៣, ១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​និង​ពួក​អ្នក​មើល​ធ្លុះ ព្រះ​យេហូវ៉ា​តែង​តែ​ព្រមាន​បណ្ដា​ជន​អ៊ីស្រាអែល​និង​បណ្ដា​ជន​យូដា+ថា​៖ ​«​ចូរ​លះ​ចោល​ផ្លូវ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទៅ+ ហើយ​ធ្វើ​តាម​បង្គាប់​និង​បញ្ញត្តិ​របស់​ខ្ញុំ គឺ​ច្បាប់​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ច្បាប់​ដែល​ខ្ញុំ​ឲ្យ​ដល់​អ្នក​រាល់​គ្នា តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​»។ ១៤ ប៉ុន្តែ ពួក​គេ​មិន​បាន​ស្ដាប់​លោក​ទេ។ ពួក​គេ​នៅ​តែ​រឹង​ចចេស​ដូច​បុព្វ​បុរស​ពួក​គេ គឺ​ជា​អ្នក​ដែល​មិន​បាន​បង្ហាញ​ជំនឿ​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន។+

  • អេសេគាល ២០:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​កូន​ចៅ​របស់​ពួក​គេ​នៅ​តំបន់​ស្ងាត់​ជ្រងំ​ថា​៖+ ‹ចូរ​កុំ​កាន់​តាម​ច្បាប់​និង​ក្រឹត្យ​ក្រម​របស់​បុព្វ​បុរស​អ្នក​រាល់​គ្នា+ ហើយ​ក៏​កុំ​ធ្វើ​ឲ្យ​ខ្លួន​ស្មោក​គ្រោក​ដោយ​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​របស់​ពួក​គេ​ដែរ។

  • សកម្មភាព ៧:៥១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥១ ​«​ឱ​អ្នក​រឹង​រូស​ដែល​បិទ​ទាំង​ចិត្ត​ទាំង​ត្រចៀក*អើយ អ្នក​រាល់​គ្នា​តែង​តែ​ប្រឆាំង​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។ ពួក​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​បាន​ធ្វើ​យ៉ាង​ណា អ្នក​រាល់​គ្នា​ក៏​ធ្វើ​យ៉ាង​នោះ​ដែរ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក