-
ដំណើរចាកចេញ ១៦:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ប៉ុន្តែ ពេលដែលទឹកសន្សើមស្ងួតទៅ នោះឃើញមានគ្រាប់ល្អិតៗដូចជាព្រិលគ្របដណ្ដប់ពេញតំបន់ស្ងាត់ជ្រងំ។+
-
-
ដំណើរចាកចេញ ១៦:៣១, ៣២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ បណ្ដាជនអ៊ីស្រាអែលបានដាក់ឈ្មោះអាហារនោះថា«ម៉ាណា»។* អាហារនោះពណ៌សដូចគ្រាប់ជីរវ៉ាន់ស៊ុយ ហើយមានរសជាតិដូចជានំក្រៀមលាយទឹកឃ្មុំ។+ ៣២ បន្ទាប់មក ម៉ូសេបាននិយាយថា៖ «ព្រះយេហូវ៉ាបានបង្គាប់ដូច្នេះថា៖ ‹ចូរទុកម៉ាណានេះមួយអូម៉ើរក្នុងក្រឡ ដើម្បីឲ្យកូនចៅជំនាន់ក្រោយ+អាចឃើញអាហារនេះ ជាអាហារដែលខ្ញុំបានផ្ដល់ឲ្យអ្នករាល់គ្នានៅតំបន់ស្ងាត់ជ្រងំ ក្រោយពីខ្ញុំនាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប›»។
-
-
ការបំភ្លឺច្បាប់ ៨:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ លោកបង្រៀនអ្នករាល់គ្នាឲ្យមានចិត្តរាបទាប។ លោកបណ្ដោយឲ្យអ្នករាល់គ្នាឃ្លាន+ ហើយចិញ្ចឹមអ្នករាល់គ្នាដោយម៉ាណា+ ជាអាហារដែលអ្នករាល់គ្នានិងបុព្វបុរសរបស់អ្នករាល់គ្នាមិនដែលស្គាល់ឡើយ។ យ៉ាងនេះ អ្នករាល់គ្នាបានដឹងថា មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ តែដោយសារគ្រប់ទាំងប្រសាសន៍ដែលចេញពីមាត់ព្រះយេហូវ៉ាមក។+
-