-
ជំរឿនបណ្ដាជន ១៤:២-៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ បណ្ដាជនអ៊ីស្រាអែលទាំងអស់ចាប់ផ្ដើមរអ៊ូរទាំទាស់នឹងម៉ូសេនិងអេរ៉ុន+ ហើយពួកជំនុំទាំងមូលបាននិយាយប្រឆាំងនឹងពួកគាត់ថា៖ «ស៊ូឲ្យយើងស្លាប់នៅស្រុកអេហ្ស៊ីប ឬនៅតំបន់ស្ងាត់ជ្រងំនេះវិញ ប្រសើរជាង! ៣ ហេតុអ្វីព្រះយេហូវ៉ានាំយើងមកស្រុកនេះឲ្យស្លាប់ដោយដាវដូច្នេះ?+ ប្រពន្ធកូនយើងនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃគេជាមិនខាន។+ បើយើងត្រឡប់ទៅស្រុកអេហ្ស៊ីបវិញគឺប្រសើរជាង»។+ ៤ ពួកគេថែមទាំងនិយាយគ្នាថា៖ «ចូរយើងតែងតាំងមេដឹកនាំម្នាក់ ហើយត្រឡប់ទៅស្រុកអេហ្ស៊ីបវិញទៅ!»។+
-
-
ជំរឿនបណ្ដាជន ២៥:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ដូច្នេះ ពួកអ៊ីស្រាអែលបានចូលរួមគោរពបូជាព្រះបាលនៃភ្នំពេអរ+ ហើយនេះបានបណ្ដាលឲ្យព្រះយេហូវ៉ាខឹងពួកគេយ៉ាងខ្លាំង។
-
-
កូរិនថូសទី១ ១០:៨-១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ កុំឲ្យយើងប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* ដូចពួកគេខ្លះបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ រួចស្លាប់អស់២៣.០០០នាក់ក្នុងមួយថ្ងៃ។+ ៩ កុំឲ្យយើងល្បងលព្រះយេហូវ៉ា*+ ដូចពួកគេខ្លះបានល្បងលលោក រួចបាត់បង់ជីវិតដោយសត្វពស់។+ ១០ កុំឲ្យយើងរអ៊ូរទាំ ដូចពួកគេខ្លះបានរអ៊ូរទាំ+ រួចបាត់បង់ជីវិតដោយអ្នកពិឃាត។+
-