-
នេហេមា ៩:២៤, ២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ ដូច្នេះ កូនចៅរបស់ពួកគេបានចូលទៅដណ្ដើមយកទឹកដីនោះ+ ហើយលោកបានបង្ក្រាបជនជាតិកាណាន+ដែលរស់នៅក្នុងស្រុកនោះ។ លោកបានប្រគល់ទាំងបណ្ដាស្ដេចទាំងបណ្ដារាស្ត្រដែលនៅក្នុងស្រុកនោះ ទៅក្នុងកណ្ដាប់ដៃរាស្ត្រលោក ដើម្បីឲ្យពួកគេប្រព្រឹត្តទៅលើអ្នកទាំងនោះតាមបំណងចិត្ត។ ២៥ ពួកគេបានដណ្ដើមយកក្រុងរឹងមាំទាំងឡាយ+ និងទឹកដីដែលមានជីជាតិ+ ព្រមទាំងផ្ទះសម្បែងដែលពេញទៅដោយទ្រព្យសម្បត្តិ រួមទាំងអណ្ដូងទឹក ចម្ការទំពាំងបាយជូរ ចម្ការអូលីវ+ និងដំណាំហូបផ្លែជាច្រើន។ ម្ល៉ោះហើយ ពួកគេបានបរិភោគឆ្អែតស្កប់ស្កល់ រហូតដល់ធំធាត់ ហើយពួកគេរស់នៅដោយសប្បាយ ដោយសារលោកបានបង្ហាញគុណធម៌ដ៏លើសលប់ចំពោះពួកគេ។
-