-
ដំណើរចាកចេញ ២៥:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ អ្នកត្រូវដាក់ចេរូប៊ីនទាំងពីរប្រទល់មុខគ្នា។ ចេរូប៊ីនទាំងពីរនោះឱនមុខទៅលើហឹប ព្រមទាំងត្រដាងស្លាបឡើងលើចោលស្រមោលលើគម្របហឹប។+
-
-
ដំណើរចាកចេញ ២៥:២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ ខ្ញុំនឹងមានវត្តមាននៅលើគម្របហឹបនៃសេចក្ដីរំលឹក ហើយនិយាយទៅកាន់អ្នក+ពីកណ្ដាលចេរូប៊ីនទាំងពីរ។ ត្រង់កន្លែងនោះ ខ្ញុំនឹងឲ្យបង្គាប់ទាំងប៉ុន្មានដល់អ្នក ដើម្បីយកទៅប្រាប់ដល់បណ្ដាជនអ៊ីស្រាអែល។
-
-
សាំយូអែលទី១ ៤:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ដូច្នេះ ពួកគេក៏ចាត់បុរសខ្លះឲ្យទៅក្រុងស៊ីឡូរ។ បុរសទាំងនោះបាននាំយកហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ ដែលជាព្រះអង្គុយពីលើ*ចេរូប៊ីន+ ហើយកូនប្រុសពីរនាក់របស់អេលី គឺហូណាយនិងភីនេហាស+ ក៏បានមកជាមួយនឹងហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះពិតដែរ។
-