-
ដំណើរចាកចេញ ១:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ហេតុនេះ ពួកអេហ្ស៊ីបបានបង្ខំពួកអ៊ីស្រាអែលឲ្យធ្វើការយ៉ាងធ្ងន់ដូចជាខ្ញុំបម្រើ។+ ១៤ ជីវិតពួកអ៊ីស្រាអែលពិបាកវេទនាណាស់ ព្រោះពួកអេហ្ស៊ីបបានបង្ខំពួកគេឲ្យធ្វើឥដ្ឋនិងបាយអ ព្រមទាំងបង្ខំឲ្យធ្វើការសព្វបែបយ៉ាងនៅស្រែចម្ការ។ ពួកអេហ្ស៊ីបបានប្រើពួកគេឲ្យធ្វើការយ៉ាងនឿយហត់ជាទាសករ។+
-
-
ដំណើរចាកចេញ ៦:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ «ដូច្នេះ ចូរទៅប្រាប់កូនចៅអ៊ីស្រាអែលថា៖ ‹ខ្ញុំជាយេហូវ៉ា ខ្ញុំនឹងរំដោះអ្នករាល់គ្នាឲ្យរួចពីការគាបសង្កត់របស់ពួកអេហ្ស៊ីប ហើយខ្ញុំនឹងសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីភាពជាខ្ញុំបម្រើ។+ ខ្ញុំនឹងវិនិច្ឆ័យជនជាតិអេហ្ស៊ីប ហើយដាក់ទោសពួកគេយ៉ាងធ្ងន់ រួចខ្ញុំនឹងនាំអ្នករាល់គ្នាចាកចេញដោយឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ខ្ញុំ។+
-