-
ដំណើរចាកចេញ ១:៨-១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ក្រោយមក មានស្ដេចថ្មីមួយគ្រប់គ្រងលើស្រុកអេហ្ស៊ីប។ ស្ដេចនោះមិនស្គាល់យ៉ូសែបទេ។ ៩ ស្ដេចនោះបាននិយាយទៅកាន់រាស្ត្ររបស់គាត់ថា៖ «មើល! ពួកអ៊ីស្រាអែលមានចំនួនច្រើនជាងយើង ហើយក៏ខ្លាំងក្លាជាងយើងដែរ។+ ១០ ចូរយើងចាត់វិធានការទប់ស្កាត់ កុំឲ្យពួកគេមានចំនួនច្រើនឡើងថែមទៀត។ បើមិនដូច្នោះទេ ពេលមានសង្គ្រាម ពួកគេមុខជាចូលដៃជាមួយនឹងសត្រូវ មកវាយប្រហារយើងមិនខាន ហើយចាកចេញពីស្រុកនេះទៅ»។
-
-
អេសធើរ ៣:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ដូច្នេះ គាត់ចង់សម្លាប់ម៉ាដេកាយខ្លាំងណាស់។ ប៉ុន្តែ គាត់គិតថាបើសម្លាប់តែម៉ាដេកាយម្នាក់ប៉ុណ្ណោះ គឺអន់ពេក។ ផ្ទុយទៅវិញ គាត់ចង់សម្លាប់ជនជាតិយូដាទាំងមូល ព្រោះគេបានប្រាប់គាត់ថាម៉ាដេកាយជាជនជាតិយូដា។ ដូច្នេះ គាត់បានស្វែងរកឱកាសបំផ្លាញជនជាតិយូដាទាំងអស់ ដែលរស់នៅក្នុងរាជាណាចក្ររបស់ស្ដេចអាហាស៊ូរុស។
-