១០ ឥឡូវ ពួកអាំម៉ូន ពួកម៉ូអាប់ និងពួកអ្នករស់នៅតំបន់ភ្នំសៀ+ បានមកប្រឆាំងនឹងយើងហើយ។ លោកបានហាមជនជាតិអ៊ីស្រាអែល មិនឲ្យយកទឹកដីពីពួកអ្នកទាំងនេះក្នុងកាលដែលពួកអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប។ ដូច្នេះ ជនជាតិអ៊ីស្រាអែលក៏ធ្វើតាមបង្គាប់លោក ហើយមិនបានបំផ្លាញពួកគេទេ។+