-
ដើមកំណើត ១៩:៣៦-៣៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៦ យ៉ាងនេះ កូនស្រីទាំងពីរនាក់របស់ឡុតក៏មានផ្ទៃពោះជាមួយឪពុកខ្លួន។ ៣៧ ក្រោយមក កូនស្រីច្បងសម្រាលបានកូនប្រុសមួយ ហើយដាក់ឈ្មោះកូននោះថាម៉ូអាប់។+ កូននោះបានក្លាយទៅជាបុព្វបុរសរបស់ជនជាតិម៉ូអាប់សព្វថ្ងៃ។+ ៣៨ ឯកូនស្រីប្អូន នាងក៏សម្រាលបានកូនប្រុសមួយដែរ ហើយដាក់ឈ្មោះកូននោះថាបេនអាំមី។ កូននោះបានក្លាយទៅជាបុព្វបុរសរបស់ជនជាតិអាំម៉ូន+សព្វថ្ងៃ។
-
-
ការបំភ្លឺច្បាប់ ២:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ រួចមក ព្រះយេហូវ៉ាបានបង្គាប់ខ្ញុំថា៖ ‹កុំច្បាំងនឹងពួកម៉ូអាប់ជាដាច់ខាត ព្រោះខ្ញុំមិនឲ្យទឹកដីរបស់ពួកគេដល់អ្នកឡើយ ព្រោះខ្ញុំបានប្រគល់ក្រុងអារឲ្យដល់កូនចៅរបស់ឡុតជាមត៌កហើយ។+
-