-
អែសរ៉ា ៣:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ រួចពួកគេក៏ច្រៀងឆ្លើយឆ្លងគ្នា+ ដើម្បីសរសើរនិងថ្លែងអំណរគុណព្រះយេហូវ៉ា។ ពួកគេច្រៀងសរសើរព្រះថា៖ «ព្រោះលោកល្អ សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកនៅស្ថិតស្ថេរជាដរាប»។+ ចំណែកបណ្ដាជនទាំងអស់ ពួកគេបន្លឺសំឡេងសរសើរព្រះយេហូវ៉ាយ៉ាងកងរំពង ដោយសារគ្រឹះវិហាររបស់ព្រះយេហូវ៉ាបានត្រូវដាក់ហើយ។
-
-
យេរេមា ៣៣:១០, ១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹ស្ដីអំពីក្រុងយេរូសាឡិមនិងផ្លូវទាំងប៉ុន្មានក្នុងក្រុងនេះ រួមទាំងបណ្ដាក្រុងឯទៀតក្នុងស្រុកយូដាដែលអ្នកនិយាយថា ជាកន្លែងដែលគេបោះបង់ចោលឲ្យនៅសូន្យស្ងាត់គ្មានមនុស្សឬសត្វរស់នៅ នោះនឹងមានឮសំឡេងម្ដងទៀតនៅកន្លែងទាំងនោះ ១១ គឺសំឡេងសប្បាយរីករាយ និងសំឡេងត្រេកអរ+របស់កូនកំលោះកូនក្រមុំ និងសំឡេងច្រៀងសរសើរថា៖ «ចូរថ្លែងអំណរគុណព្រះយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌ ព្រោះព្រះយេហូវ៉ាលោកល្អ+ ហើយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជាដរាប!»›។+
«‹ពួកគេនឹងនាំគ្រឿងបូជាសម្រាប់ថ្លែងអំណរគុណមកជូនខ្ញុំជាយេហូវ៉ានៅឯវិហារ+ ព្រោះខ្ញុំនឹងនាំពួកអ្នកដែលជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ ហើយធ្វើឲ្យមានស្ថានភាពដូចពីមុន›។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា»។
-