បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ២:២, ៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ២ នៅ​គ្រា​ចុង​ក្រោយ​បង្អស់ ភ្នំ​ដែល​មាន​វិហារ​របស់​ព្រះ​យេហូវ៉ា

      នឹង​ត្រូវ​តាំង​ឡើង​យ៉ាង​មាំ​នៅ​លើ​ភ្នំ​ទាំង​អស់+

      គឺ​នឹង​ត្រូវ​លើក​ឡើង​ឲ្យ​ខ្ពស់​ជាង​ទី​ទួល​ទាំង​ប៉ុន្មាន​ទៅ​ទៀត

      ហើយ​ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​នាំ​គ្នា​ឡើង​ទៅ​ភ្នំ​នោះ។+

       ៣ ប្រជា​ជាតិ​ជា​ច្រើន​នឹង​នាំ​គ្នា​ឡើង​ទៅ​ហូរហែ ហើយ​និយាយ​ថា​៖

      ​«​ចូរ​មក យើង​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​របស់​ព្រះ​យេហូវ៉ា

      គឺ​ទៅ​ឯ​វិហារ​របស់​ព្រះ​នៃ​យ៉ាកុប។+

      លោក​នឹង​បង្រៀន​យើង​អំពី​ផ្លូវ​របស់​លោក ហើយ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ​»។+

      ព្រោះ​ក្រម​ច្បាប់*នឹង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន

      ហើយ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ក៏​នឹង​ចេញ​ពី​ក្រុង​យេរូសាឡិម​ដែរ។+

  • សាការី ១៤:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ព្រះ​យេហូវ៉ា​នឹង​ទៅ​ជា​ស្ដេច​គ្រប់​គ្រង​លើ​ផែនដី​ទាំង​មូល។+ នៅ​ថ្ងៃ​នោះ​នឹង​មាន​តែ​ព្រះ​យេហូវ៉ា​មួយ​ប៉ុណ្ណោះ+ ហើយ​នឹង​មាន​តែ​នាម​របស់​លោក​មួយ​ប៉ុណ្ណោះ។+

  • ការបើកបង្ហាញ ៧:៩, ១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ បន្ទាប់​ពី​ការ​នោះ មើល! ខ្ញុំ​ឃើញ​មនុស្ស​មួយ​ក្រុម​ធំ ដែល​គ្មាន​អ្នក​ណា​ម្នាក់​អាច​រាប់​ចំនួន​បាន​ឡើយ។ ពួក​គេ​ចេញ​ពី​គ្រប់​ប្រជាជាតិ គ្រប់​កុល​សម្ព័ន្ធ គ្រប់​ជន​ជាតិ និង​គ្រប់​ភាសា+ ហើយ​កំពុង​ឈរ​នៅ​មុខ​បល្ល័ង្ក​និង​នៅ​មុខ​កូន​ចៀម ដោយ​ពាក់​អាវ​វែង​ពណ៌​ស+ ព្រម​ទាំង​កាន់​ធាង​លម៉ើ​នៅ​ដៃ។+ ១០ ពួក​គេ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ឥត​ឈប់​ថា​៖ ​«​សេចក្ដី​សង្គ្រោះ​របស់​យើង​មក​ពី​ព្រះ​របស់​យើង​ដែល​អង្គុយ​លើ​បល្ល័ង្ក+ និង​មក​ពី​កូន​ចៀម​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក