-
នេហេមា ៩:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ពួកគេមិនព្រមស្ដាប់លោកទេ+ ហើយក៏មិននឹកឃើញនូវការអស្ចារ្យដែលលោកបានធ្វើដើម្បីពួកគេឡើយ។ ពួកគេមានចិត្តរឹងចចេស ហើយបានតែងតាំងមេដឹកនាំម្នាក់ឲ្យនាំមុខពួកគេត្រឡប់ទៅធ្វើជាខ្ញុំបម្រើនៅស្រុកអេហ្ស៊ីបវិញ។+ ប៉ុន្តែ លោកជាព្រះដែលបម្រុងតែនឹងអភ័យទោសឲ្យពួកគេ លោកមានចិត្តមេត្តាប្រោសប្រណី មិនរហ័សខឹង ហើយមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាបរិបូរ។+ លោកមិនបានបោះបង់ពួកគេចោលឡើយ។+
-
-
យ៉ូណាស ៤:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ ដូច្នេះ គាត់ក៏អធិដ្ឋានទៅព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាអើយ! នេះបានកើតឡើងដូចដែលខ្ញុំបានគិតទុក តាំងពីខ្ញុំនៅស្រុករបស់ខ្ញុំមែន។ ហេតុនេះហើយបានជាខ្ញុំព្យាយាមរត់គេចទៅស្រុកតើស៊ីស+ ព្រោះខ្ញុំដឹងថាលោកជាព្រះនៃសេចក្ដីមេត្តាករុណានិងសេចក្ដីអាណិតអាសូរ* លោកយឺតនឹងខឹង និងមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាបរិបូរ+ ហើយលោកមិនពេញចិត្តធ្វើឲ្យមានសេចក្ដីវេទនាឡើយ។
-