បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ៩៣:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ២ ជា​យូរ​មក​ហើយ លោក​បាន​តាំង​បល្ល័ង្ក​របស់​លោក​ឲ្យ​នៅ​គង់​វង្ស។+

      គ្រប់​គ្រា​លោក​មាន​ជីវិត​ជា​និច្ច។+

  • អេសាយ ៤០:២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ តើ​អ្នក​រាល់​គ្នា​មិន​បាន​ដឹង​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ឮ​ទេ​ឬ?

      ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​ផែនដី​និង​របស់​សព្វសារពើ គឺ​ជា​ព្រះ​ដែល​មាន​ជីវិត​ជា​រៀង​រហូត។+ លោក​មិន​ដែល​អស់​កម្លាំង​ឬ​ល្វើយ​ទេ។+

      ឯ​ប្រាជ្ញា*របស់​លោក គ្មាន​អ្នក​ណា​អាច​វាស់​ស្ទង់​បាន​ឡើយ។+

  • ហាបាគុក ១:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ឱ​ព្រះ​យេហូវ៉ា​អើយ! តើ​លោក​មិន​មែន​ជា​ព្រះ​តាំង​ពី​យូរ​លង់​មក​ហើយ​ទេ​ឬ?+

      ឱ​ព្រះ​ដ៏​បរិសុទ្ធ​របស់​ខ្ញុំ​អើយ! លោក​មិន​ចេះ​ស្លាប់​ឡើយ។*+

      ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​បាន​តែង​តាំង​ពួក​គេ​ឲ្យ​ធ្វើ​ការ​វិនិច្ឆ័យ។

      ឱ​ថ្ម​ដា​របស់​ខ្ញុំ​អើយ!+ លោក​បាន​តែង​តាំង​ពួក​គេ​ឲ្យ​ដាក់​ទោស។*+

  • ធីម៉ូថេទី១ ១:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ឯ​ស្ដេច​ដែល​រស់​ជា​រៀង​រហូត+ ដែល​មិន​អាច​ខូច​ទៅ+ និង​ដែល​មនុស្ស​មើល​មិន​ឃើញ+ ពោល​គឺ​ព្រះ​តែ​មួយ+ សូម​ឲ្យ​លោក​ប្រកប​ដោយ​កិត្តិយស​និង​សិរី​រុង​រឿង​ជា​រៀង​រហូត​ត​ទៅ។ អាមេន។

  • ការបើកបង្ហាញ ១:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ព្រះ​យេហូវ៉ា*ដែល​ជា​ព្រះ មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​អាលផា​និង​អូមេហ្គា*+ ជា​អ្នក​ដែល​មាន​ជីវិត​រស់​នៅ​កាល​ពី​មុន ដែល​មាន​ជីវិត​រស់​នៅ​ឥឡូវ​នេះ ហើយ​ដែល​នឹង​មក​ដល់ និង​ជា​អ្នក​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​»។+

  • ការបើកបង្ហាញ ១៥:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ពួក​គេ​កំពុង​ច្រៀង​ចម្រៀង​របស់​ម៉ូសេ+ដែល​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ និង​ចម្រៀង​របស់​កូន​ចៀម+ថា​៖

      ​«​ព្រះ​យេហូវ៉ា*ដែល​ជា​ព្រះ​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​អើយ+ អ្វី​ៗ​ដែល​លោក​បាន​ធ្វើ​គឺ​អស្ចារ្យ ហើយ​ប្រសើរ​ក្រៃ​លែង។+ ស្ដេច​ដែល​រស់​ជា​រៀង​រហូត​អើយ+ ផ្លូវ​របស់​លោក​គឺ​សុចរិត​និង​គួរ​ឲ្យ​ទុក​ចិត្ត។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក